អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រី​ ឡោក​ ខេង​៖ ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា ​និង​សង្គ្រោះ​ជាតិ​ ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា​ ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ មិន​គិត​រឿង​ន​យោ​បាយ​

សំឡេង ១២:៤២
លោក​ស្រី​ ឡោក​ ខេង​ អ្នក​តំ​ណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ​ មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ និង​ជា​ស​មា​ជិក​គណៈ​កម្ម​ការ​ទី​១​រដ្ឋ​ស​ភា ​
លោក​ស្រី​ ឡោក​ ខេង​ អ្នក​តំ​ណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ​ មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ និង​ជា​ស​មា​ជិក​គណៈ​កម្ម​ការ​ទី​១​រដ្ឋ​ស​ភា ​ សហការី
ដោយ៖ លី ម៉េងហួរ
១៨ នាទី

ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​វិ​ទ្យុ​បា​រាំង​ នៅ​ថ្ងៃ​ចន្ទ​នេះ ​គឺ​លោក​ស្រី ​ឡោក ខេង​ អ្នក​តំ​ណាង​រាស្ត្រ​មណ្ឌ​ល​​ភ្នំ​ពេញ​ មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​និង​ជា​ស​មា​ជិក​គណៈ​កម្ម​ការ​ទី​១​រដ្ឋ​ស​ភា​ គឺ​គណៈ​​កម្ម​ការ​ការ​ពារ​សិទ្ធិ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង ​អង្កេត​ និង​ទំ​នាក់​ទំ​នង​រដ្ឋ​ស​ភា ​ព្រឹទ្ធ​សភា​។​ លោក​ស្រី​ ឡោក​ ខេង​ បាន​លើក​ឡើង​ថា ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​តំ​ណាង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ ​ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រ​ជាពល​រដ្ឋ​ ដោយ​មិន​គិត​ពី​រឿង​ន​យោ​បាយ​ទេ​។ ​នោះ​គឺ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​គណៈ​កម្ម​ការ​ទី​១​ នៃ​រដ្ឋ​សភា ​បាន​ជួប​ជា​មួយ​តំ​ណាង​ប្រ​ជា​ពល​រដ្ឋ ​មក​ពី​ភូមិ​ឡ​ពាង​ ឃុំ​តា​ជេស ខេត្ត​កំ​ពង់​ឆ្នាំង​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ KDC​។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ