តាំងចិត្តជាថ្មីរឿងដីធ្លី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកមានបញ្ហាដីធ្លីនៅខេត្ត លើកគ្នាទាំងភូមិៗ មកដង្ហោយរកជំនួយនៅរាជធានីមិនចេះចប់។ ម្សិលមិញ មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បោរមុខ ពេលលោក ហ៊ុន សែន ចង្អុលចំៗ។ លោកនាយករដ្ឋមន្ត្រីផ្ទាល់ក៏ចៀសមិនផុតដែរ។ ផ្ទុយទៅវិញ គណបក្សប្រឆាំងឡើងដៃ ពេលប្រមុខរដ្ឋាភិបាលទទួលស្គាល់តម្លៃនៃការប្រឆាំងនឹង«ការរំលោភ»របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ពេលបក្សប្រឆាំងប្តេជ្ញាបន្តជួយ«ជនរងគ្រោះ»ក្នុងទំនាស់ដីធ្លី រដ្ឋាភិបាលក៏តាំងចិត្តជាថ្មីដើម្បីបញ្ចប់វិបត្តិ។ សូមអញ្ជើញស្តាប់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះ និងលោក វណ្ណ សូផាត អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។