កម្ពុជា

មន្ត្រី​សិទ្ធិ​មនុស្ស៖ រូបភាព​នៃ​ការ​ទន្ទ្រាន​ដីព្រៃ ​មាន​ការ​កើន​ឡើង​នៅ​ខេត្ត​មណ្ឌល​គិរី ខណៈ​ដី​ឡើង​ថ្លៃ​

ជិត៧០%នៃគ្រួសារខ្មែរនៅតាមជនបទពឹងអាស្រ័យជីវភាពលើអនុផលព្រៃឈើ
ជិត៧០%នៃគ្រួសារខ្មែរនៅតាមជនបទពឹងអាស្រ័យជីវភាពលើអនុផលព្រៃឈើ @សហការី

ការ​តវ៉ា​របស់​ជនជាតិ​ដើម​ភាគ​តិច​ប្រឆាំង​នឹង​ការ​ករណី​ទន្ទ្រាន​ដីព្រៃ​អភិរក្ស ក៏ដូច​ជា​ដីព្រៃ​សហគមន៍ ហាក់​មិន​មាន​លទ្ធ​ផល និង​ដំណោះ​ស្រាយ​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក អ៊ាង ម៉េងលី មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​នៃ​អង្គការ​អាដហុក ដែល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី​២៨​ ខែធ្នូ​នេះ​។ លោក​ឲ្យ​ដឹង​ថា ករណី​រំលោភ​ដីព្រៃ​នៅ​ក្នុង​ខេត្ត​នេះ មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​សារ​តែ​ដី​ឡើង​ថ្លៃ​នៅ​ក្នុង​ខេត្ត​។