ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​គួរ​មាន​ច្បាប់​បែង​ចែក​តួនាទី​ក្នុង​សភា​ដើម្បី​បញ្ចៀស​ការ​ជាប់​គាំង​នយោបាយ​?​

សំឡេង ០៩:០៣
ទិដ្ឋភាពនៅក្នុងរ​ដ្ឋសភា​​
ទិដ្ឋភាពនៅក្នុងរ​ដ្ឋសភា​​ © លី​ ម៉េងហួរ

ក្រោយ​ការ​បរាជ័យ​នៃ​ការ​ចរចា​បែង​ចែក​អំណាច​នៅ​ក្នុង​សភា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បិទ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ក្នុង​អាណត្តិ​ទី៥​នេះ។ អ្នក​ជំនាញ​ច្បាប់​នៅ​កម្ពុជា​មួយ​ចំនួន បាន​សើ្ន​បង្កើត​ឱ្យ​មាន​យន្តការ​បែង​ចែក​អំណាច តួនាទី និង​ភារកិច្ច នៃ​គណបក្ស​ដែល​សម្លេង​គាំទ្រ​ក្នុង​សភា​សម្រាប់​អាណត្តិ​ទី៦​ ដើម្បី​ចៀស​វាង​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដែល​តែង​តែ​ញ៉ាំញី​សង្គម​កម្ពុជា​តាំង​ពី​អាណត្តិ​ទី១​រហូត​មក​នោះ។ ប៉ុន្តែ​អ្នក​ជំនាញ​ច្បាប់​មួយ​ចំនួន​ទៀត​បាន​បញ្ជាក់​ថាលក្ខណៈ​បច្ចេកទេស​នៃ​ច្បាប់​នេះ​គឺ​មាន​លក្ខណៈ​លំបាក​ក្នុង​ការ​អនុវត្ត។