ភ្ញៀវប្រចាំថ្ងៃ

លោក សៅ សុភាព៖ ការងារ​បរិស្ថាន​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​២០១៦ តែ​ក្រសួង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ធន​ធាន​មនុស្ស​

សំឡេង ១២:០០
លោក​សៅ សុភាព​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​។
លោក​សៅ សុភាព​ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ rfi-thida

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​រាត្រី​នេះគឺលោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ នៅថ្ងៃ​នេះ​ក្រសួង​បរិស្ថាន​បាន​បិទ​សិន្និបាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ២០១៧។ លោក​សៅ សុភាព បាន​ឲ្យ​ដឹង​ថា​លទ្ធផល​ការងារ​ឆ្នាំ​នេះ ​គឺ​ល្អ​ប្រសើរ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការពារ​បរិស្ថាន ប៉ុន្តែ​នៅ​មាន​បញ្ហា​ប្រឈម និង​ការ​លំបាក​ច្រើន ​ ជា​ពិសេស​សមត្ថភាព​ស្ថាប័ន និង​កង្វះ​ខាត​ធន​ធានមនុស្ស។ ចំពោះ​ការ​ចំណាយ​ថវិកា​វិញ លោកសៅ សុភាព បាន​ឲ្យ​ដឹង​ថា​មាន​ការ​កើន​ឡើង ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០១៦​នេះ ក្រសួង​បាន​ប្រើ​ប្រាស់​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក សម្រាប់ការងារ​របស់​ខ្លួន​។ ជា​បន្ត​សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាស​រវាង​សឿង ភារៈ និងលោក សៅ សុភាព...