កម្ពុជា
លោក នេត វន្ថា៖ អគ្គិភ័យដើមឆ្នាំ២០១៩ កើតឡើង១៤៩លើក បណ្តាលឲ្យមនុស្សស្លាប់១០នាក់
ចុះផ្សាយនៅថ្ងៃ៖
លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នាថ្ងៃទី១០ ខែមីនានេះថា ករណីអគ្គិភ័យទូទាំងប្រទេសកម្ពុជា មួយត្រីមាស គិតចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានចំនួន១៤៩លើក និងបណ្តាលឲ្យមនុស្សស្លាប់ចំនួន១០នាក់, របួស២៤នាក់, និងឆេះផ្ទះ១១៦ខ្នង។ លោក នេត វន្ថា បញ្ជាក់ថាករណីអគ្គិភ័យនេះបង្កឡើងភាគច្រើនដោយសារចរន្តអគ្គិសនី។