ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីរយៈពេល២អាណត្តិត្រូវបានដាក់ឲ្យជជែកគ្នា
ចុះផ្សាយនៅថ្ងៃ៖
ក្រុមអង្គការសង្គមស៊ីវិល បានជួបប្រជុំគ្នានៅថ្ងៃទី១៩ខែសីហា ម្សិលមិញនេះ ដោយលើកឡើងពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី តែពីរអាណត្តិប៉ុណ្ណោះ។ អ្នកជំនាញផ្នែកសង្គមនិងនយោបាយ បានលើកឡើង រួមទាំងអង្គការក្រៅរដ្ឋាភិបាលក៏បានលើកយកមាត្រា ១១៩ថ្មីនៃច្បាប់រដ្ឋធម្មនុញ្ញ មកធ្វើជាប្រធានបទនៃការស្នើសុំក្នុងការកែប្រែនេះ ដោយមានការបញ្ជាក់បន្ថែមនៅក្នុងវាក្យខន្តមួយ ថាតាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឲ្យបង្កើតរដ្ឋាភិបាល។ វីរៈជនមួយរូបនេះ មិនធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួនពីរអាណត្តិ ឬរយៈពេល១០ឆ្នាំកន្លងមកហើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ