អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ច​ព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស​ថ្ងៃ​២៣​តុលា​ ជា​​ថ្ងៃ​​វិសេស​វិសាល ​ជា​​ប្រវត្តិ​សាស្ត្រ​ តែ​​អ្នក​នយោបាយ​​នៅ​តែ​​ខ្វែង​គំនិត​​គ្នា​

សំឡេង ០៩:៣២
ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ ប្រារព្ធ​ខួប​​​គម្រប់​​២៣​​ឆ្នាំ​​​នៃ​​​កិច្ច​​ព្រម​​ព្រៀង​​​សន្តិភាព​​​ក្រុង​​ប៉ារីស​​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ​ឆ្នាំ​២០១៤​
ព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ ប្រារព្ធ​ខួប​​​គម្រប់​​២៣​​ឆ្នាំ​​​នៃ​​​កិច្ច​​ព្រម​​ព្រៀង​​​សន្តិភាព​​​ក្រុង​​ប៉ារីស​​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ​ឆ្នាំ​២០១៤​ @ Loun Savath Facebook
ដោយ៖ លី ម៉េងហួរ
១៦ នាទី

ថ្ងៃ​២៣ ​តុលា ​១៩៩១​- ​ថ្ងៃ​២៣ ​តុលា ​២០១៤​ ថ្ងៃ​នេះ ​ជា​​ខួប​​គម្រប់​ ២៣​ ឆ្នាំ​​នៃ​​ការ​ចុះ​ហត្ថ​លេខា​​លើ​​កិច្ច​ព្រម​ព្រៀង​​ទី​ក្រុង​​ប៉ារីស​​ស្តី​ពី ​សន្តិភាព​​នៅ​​ប្រទេស​​កម្ពុជា​។​ អ្នក​នយោបាយ ​បាន​ចាត់​ទុក​​ព្រឹត្តិការណ៍​​ថ្ងៃ​​ចុះ​​កិច្ច​ព្រម​ព្រៀង​​នោះ​​ ថា​​ជា​​ថ្ងៃ​​វិសេស​វិសាល​​ជា​​ប្រវត្តិ​សាស្ត្រ​​សម្រាប់​​កម្ពុជា​។ ​ក្នុង​​រយៈ​ពេល ​២៣ ​ឆ្នាំ​​មក​នេះ ​មន្ត្រី​​គណបក្ស​កាន់​​អំណាច​​មើល​ឃើញ​ថា​​ កិច្ច​ព្រ​ម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​ ថ្ងៃ​២៣​តុលា ​ត្រូវ​បាន​​អនុវត្ត ​ដូច​ជា​ ការ​អនុវត្ត​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ ​សេរី​​ពហុបក្ស ​ការ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ ហើយ​​ប្រទេស​​ហត្ថ​លេខី​ ក៏​បាន​​ផ្តល់​ជំនួយ​ ដើម្បី​​កសាង​​ប្រទេស​​កម្ពុជា​​ឡើង​វិញ​ជា​ដើម​។ ​ប៉ុន្តែ​​អ្នក​នយោបាយ ​និង​​សង្គម​​ស៊ីវិល​ លើក​ឡើង​ថា ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ថ្ងៃ​២៣​តុលា ​រហូត​ដល់​​ពេល​នេះ ​មិន​​ត្រូវ​បាន​​អនុវត្ត​​ឲ្យ​​ពេញ​លេញ​ ត្រឹម​ត្រូវ​​នោះ​ទេ​ ជា​ពិសេស​​ជុំ​វិញ​​ការ​គោរព​​សិទ្ធិ​មនុស្ស ​ការ​អនុវត្ត​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​​បញ្ហា​​ព្រំ​ដែន​ ជា​ដើម​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ