ភ្ញៀវប្រចាំថ្ងៃ

លោក សិប ឡាវី៖ អាជ្ញាធរ​នឹង​បាត់​ទំនុក​ចិត្ត​ពី​សាសនិក​ឥស្លាម​ប្រសិន​មានះ​ធ្វើ​ផ្លូវ​កាត់វិហារ​ចាម

សំឡេង ១០:០១
រូបភាពចាស់៖ វិហារឥស្លាមដែលកំពុងស្ថិតនៅក្នុងភាព​ចម្រូង​ចម្រាស​ជុំវិញ​ការ​ធ្វើ​ផ្លូវ​កាត់
រូបភាពចាស់៖ វិហារឥស្លាមដែលកំពុងស្ថិតនៅក្នុងភាព​ចម្រូង​ចម្រាស​ជុំវិញ​ការ​ធ្វើ​ផ្លូវ​កាត់ @fb

គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​ចាម​នៅ​តំបន់​បឹងកក់​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុងភាព​ចម្រូង​ចម្រាស​នៅ​ឡើយ​ទេ​រវាង​ក្រុម​សាសនិក​ឥស្លាម​ដែល​ម្ខាង​គាំទ្រ​និង​ម្ខាងប្រឆាំង​។ លោក សិប ឡាវី សាសនិក​ឥស្លាម​ប្រឆាំង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ​ចាម​ដែលជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​យប់​នេះ​បាន​អះអាង​ថា កាល​ដែល​សាសនិក​ឥស្លាមភាគ​ច្រើន​ជំទាស់​គម្រោង​នេះ​ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ភាព​ស្ងប់ស្ងាត់​នៃ​សាសនាឥស្លាម​ប្រសិន​បើ​ការ​ធ្វើ​ផ្លូវ​ត្រូវ​បាន​ពុះ​ចំ​កណ្ដាល​វិហារ​ឥស្លាម​មែន​នោះ។ ប៉ុន្តែ​លោក​ស្នើឲ្យ​មាន​ការ​កែប្រែ​គម្រោង​បន្តិច​ទៅ​ជា​ការ​ពង្វាង​ធ្វើ​ផ្លូវ​កាត់​វិហារចាម​វិញ។ លោក សិប ឡាវីថា អាជ្ញាធរ​នឹង​បាត់​ទំនុក​ចិត្ត​ពី​សាសនិក​ឥស្លាម​ប្រសិន​មានះ​ធ្វើ​ផ្លូវ​កាត់​វិហារ​ចាម៕

ផ្សាយពាណិជ្ជកម្ម

 

 
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI