បទយកការណ៍

ពលរដ្ឋ​ចូលរួម​ស្តាប់​សវនាការ​អស់សង្ឃឹម​ចំពោះ​ចម្លើយ​មេដឹកនាំ​ខ្មែ​ក្រហម

សំឡេង ០៨:៣៦
ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​អន្តរជាតិ​
ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម​អន្តរជាតិ​ RFI/Leang Delux

នៅ​ថ្ងៃទី៣១ តុលា​នេះ គឺជា​ថ្ងៃ​ដែល​តម្រូវឱ្យ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម លោក នួន ជា និង​លោក ខៀវ សំផន ឡើង​ឆ្លើយបំភ្លឺ​លើ​សំណុំ​រឿង០០២ វគ្គ​ទី១ ស្តីពី​បទចោទប្រកាន់​ជម្លាស​ប្រជាជន​ដោយ​បង្ខំ និង​ការសម្លាប់​មន្ត្រី​រដ្ឋការ​សម័យ​លុន នល់។ ប៉ុន្តែ​ទាំង​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ដែល​ធ្លាប់​ហែល​ឆ្លងកាត់​របស់​ខ្មែរក្រហម និង​អ្នក​មិនដែល​ឆ្លងកាត់​របប​នេះ​មកពី​គ្រប់ទិសទី បាន​សម្តែង​ក្តី​សោកស្តាយ​ចំពោះ​ការមិន​ស្គា​លើ​កំហុស​របស់​មេដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​សេសសល់​ទាំងពីរ​រូបនេះ។