អានតួអត្ថបទ
បទយកការណ៍

អ្នក​នៅ​វត្ត​ តែ​មិន​បាន​ធ្វើ​បុណ្យ​

សំឡេង ០៩:០០
ព្រះសង្ឃ ​និង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ​មិន​បាន​ធ្វើ​បុណ្យ​ព្រោះ​មា​ន​ជម្លោះ​ជាមួយ​ព្រះ​ចៅ​អធិការ​
ព្រះសង្ឃ ​និង​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ​មិន​បាន​ធ្វើ​បុណ្យ​ព្រោះ​មា​ន​ជម្លោះ​ជាមួយ​ព្រះ​ចៅ​អធិការ​ RFI/Siv Channa
ដោយ៖ ឯម មាឃ
១៣ នាទី

ពុទ្ធ​បរិស័ទ ​មក​ពី​ទី​ជិត ​ទីឆ្ងាយ ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ វេន​ទី​៣ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ​ជា​ធម្មតា​តាម​ប្រពៃណី​ខ្មែរ​។ ​ដោយ​ឡែក​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មក​ពី​ភូមិ​អូរ​អំពិល​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ាឡៃ​ ខេ​ត្ត​បន្ទាយ​មា​នជ័យ​ ហើយ​ដែល​បាន​ស្នាក់​នៅ​ក្នុង​វត្ត​អស់​រយៈ​ពេល​៣​យប់​​៣​ថ្ងៃ​ហើយ​នោះ ​មិន​ទាន់​បាន​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​ឡើយ​។​ វត្ត​មាន​របស់​អ្នក​មាន​ជម្លោះ​ដី​ធ្លី​ទាំង​នោះ ​ទំនង​ជា​បង្ក​វិវាទ​រវាង​ព្រះសង្ឃក្នុង​វត្ត​ និង​ធ្វើ​ឱ្យ​ព្រះ​សង្ឃ​អង្គ​ខ្លះ​ រួម​ទាំង​ព្រះ​ចៅ​អធិការ​វត្ត​ដែរ​ ហាក់​រវល់​នឹង​អធិករណ៍​នេះ​ខ្លាំង​ជាង​រឿង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសលដ​ល់​បុព្វការី​ជន​ផង​។​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ