ខែដំបូងដើមឆ្នាំ ២០១៤ បានបញ្ចប់ទៅដោយបញ្ហានយោបាយក្តៅគគុក
ចុះផ្សាយនៅថ្ងៃ៖
ដើមឆ្នាំ ២០១៤ នេះជាដំណាក់កាលដ៏ក្តៅមួយសម្រាប់ឆាកនយោបាយប្រទេសកម្ពុជា។ មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បាតុកម្មទាមទារប្រាក់ខែរបស់កម្មករ គ្រូបង្រៀន បញ្ហាដីធ្លី និងចំណាត់ការក្តៅទៅលើក្រុមអ្នកតវ៉ាសូម្បីទាមទារប្រព័ន្ធផ្សព្វផ្សាយកាលពីក្នុងខែមករា រួមទាំងការរឹតបន្តឹងមិនឲ្យជួបជុំធ្វើបាតុកម្មពីសំណាក់អាជ្ញាធរ កំពុងអូសបន្លាយមិនទាន់ចប់នៅឡើយទេ។ សង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យបានហៅព្រឹត្តិការណ៍ទាំងនោះថា ជាបញ្ហាក្តៅគគុក ខណៈដែលមន្ត្រីបក្សកាន់អំណាចបានចាត់ទុកថាវាគ្រាន់តែជាបញ្ហារអាក់រអួលខ្លះតែប៉ុណ្ណោះ។ ក្រុមអ្នកតាមដានបញ្ហានេះបានយល់ឃើញខុសគ្នាអំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះ។ យ៉ាងណាក៏ដោយ អ្នកវិភាគបានមើលឃើញចំណុចវិជ្ជមានមួយចំនួនដែរដែលកើតចេញពីព្រឹត្តិការណ៍ទាំងនោះ។