អានតួអត្ថបទ
បទយកការណ៍

វត្តមាន​ដំបូង​របស់​គណបក្ស​ប្រឆំាង​ក្នុង​រដ្ឋ​សភា​និយាយ​ពី​ការ​បង្កើត​វប្បធម៌​ចរចា​

សំឡេង ០៨:០៩
សភា​បើក​កិច្ច​ប្រជុំ​ដោយ​មា​ន​វត្តមាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​។
សភា​បើក​កិច្ច​ប្រជុំ​ដោយ​មា​ន​វត្តមាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​។ RFI/Siv Channa
ដោយ៖ អ៊ឹម ណាវិន
១២ នាទី

នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​០៨​សីហា​នេះ ​ទំាង​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​​ជាតិ​ និង​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ អះ​អាង​ថា ​ដល់​ពេល​​ដែល​​អ្នក​នយោបាយ​​ឈប់​​វាយ​​ប្រហារ​គ្នា​ហើយ​។ ​ឈប់​ធ្វើ​សង្រ្គាម​ ឈប់​លាប​ពណ៌​គ្នា ​និង​មិន​ត្រូវ​អនុវត្ត​​វប្បធម៌​ “ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ​ទឹក​ហោច​ស្រ​មោច​​​ស៊ី​ត្រី​” ​នោះ​ឡើយ​។ ​តាម​ពិត​ទៅ​​របៀប​​វារៈ​ ​សម័យ​ប្រ​ជុំ​រដ្ឋ​សភា ​គឺ​ការ​អនុម័ត​សេចក្តី​​ស្នើ​វិ​សោ​ធន​​កម្ម​​បទ​​បញ្ជា​​ផ្ទៃ​​ក្នុង​​រដ្ឋ​សភា​​។ ​វិសោ​ធនកម្ម ​ដើម្បី​ឲ្យ​រដ្ឋ​សភា​មា​ន​គណៈកម្មការ​ជំនាញ​១០​ទុ​ក​ឲ្យ​គ​ណបក្ស ​ទំាង​​ពីរ​ម្នាក់​៥​។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ