ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

និពន្ធ​​​នាយក​​​​កាសែត​​​​ធំ​ៗ​​​​ពិភាក្សា​​គ្នា​​​ពី​​​​កំណែ​​ទម្រង់​​​រដ្ឋាភិបាល​​​សម្រាប់​​​​៥​ឆ្នាំ​ទៅ​មុខ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

«សម្លឹងមើល​ប្រទេស​កម្ពុជា​ នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី» ​នេះ​ជា​ប្រធានបទ​ដែល​និពន្ធ​នាយក​នៃ​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា បាន​លើក​យក​មក​ពិភាក្សា​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ កញ្ញា​។ គឺ​ជា​វេទិកា ការបញ្ចេញ​ទស្សនៈ​របស់​ប្រធាន​ស្ថាប័ន​សារព័ត៌មាន​ដែល​ជា​អ្នក​តាមដាន​សង្គមបែប​​ឯករាជ្យ ​ទៅ​លើ​យន្តការ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី៥ សម្រាប់​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៨ សំដៅ​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​កំណែ​ទម្រង់​ដ៏​ពិត​ប្រាកដ​មួយ សម្រាប់​សង្គមជាតិ។  

ក្រុម​អ្នក​សារព័ត៌មាន​​​នៅ​តាម​ស្ថាប័ន​វិទ្យុ​ និង​កាសែត​ជួប​ជុំ​គ្នា​ ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំទៅមុខ កាល​ពី​ថ្ងៃទី ៣០កញ្ញា ២០១៣។
ក្រុម​អ្នក​សារព័ត៌មាន​​​នៅ​តាម​ស្ថាប័ន​វិទ្យុ​ និង​កាសែត​ជួប​ជុំ​គ្នា​ ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំទៅមុខ កាល​ពី​ថ្ងៃទី ៣០កញ្ញា ២០១៣។ RFI/គឹម យុទ្ធណា
មើលវគ្គផ្សេងទៀត