បទយកការណ៍

ពលរដ្ឋ​និង​និស្សិត៖ ការ​បិទ​ក្លិប​ROCK​(រ៉ក)​ជា​គំរូ​ឈាន​ដល់​ការ​ស្រាវជ្រាវ​ក្លឹប​ឯ​ទៀត

សំឡេង ០៦:៥៩
ទិដ្ឋភាពមជ្ឈមណ្ឌលរ៉កនៅថ្ងៃពុធទី២៧ខែកុម្ភៈនេះ
ទិដ្ឋភាពមជ្ឈមណ្ឌលរ៉កនៅថ្ងៃពុធទី២៧ខែកុម្ភៈនេះ @kimhong

ពលរដ្ឋ​និង​និស្សិត​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​បាន​បិទ​លែង​ឲ្យដំណើរ​ការ​នូវ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក។ សាទរ​ព្រោះ​បាន​បិទ​ទី​តាំង​ចែក​ចាយ​និង​ប្រើប្រាស់គ្រឿង​ញៀន​បាន​មួយ​កន្លែង​ដែរ ក្នុង​ចំណោម​ទី​តាំង​ចែក​ចាយ​និង​ប្រើ​ប្រាស់​ឯ​ទៀត​នៅ​ភ្នំពេញ។ ទន្ទឹម​នឹង​ការ​សាទរ ទាំង​និស្សិត​និង​ពលរដ្ឋ​បារម្ភ​ខ្លាច ថ្ងៃ​ណា​មួយ​ភ្លេច​ខ្លួន​ក្លឹប​នេះ​នឹង​មានសកម្មភាព​ឡើង​វិញ។ ប៉ុន្តែ​នោះ​ជា​ក្ដី​បារម្ភ​មួយ​នៅ​ពេល​ខាង​មុខ តែ​នៅ​ចំពោះ​មុខ​ពួក​គេ​អំពាវនាវ​ដល់​អាជ្ញាធរ យក​គំរូ​នៃ​ការ​បិទ​ក្លឹប​រ៉ក​ដើម្បី​ស្រាវជ្រាវ​ក្លឹប​ឯទៀត​ដែល​គ្រប់​គ្នា​ជឿ​ថា តិច​ឬច្រើន​ពិត​ជា​បង្កប់​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ដូចគ្នា។