អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ រុស្ស៊ី ​បង្កើត​​គណៈកម្មការ​​ដោះ​ស្រាយ​​បំណុល​

រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោរ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤
រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោរ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤ © Reuters
ដោយ៖ ប៉ែន បូណា
១៤ នាទី

កម្ពុជា​និង​​ប្រទេស​​រុស្ស៊ី​​បាន​​ឯកភាព​គ្នា​​ក្នុង​​ការ​បង្កើត​​គណៈកម្មកា​រ​​ចម្រុះ​​រវាង​​ប្រទេស​​ទាំង​ពីរ​​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​បំណុល​​ដែល​​កម្ពុជា​​ជំពាក់​​រុស្ស៊ី​​កាល​ពី​​ទសវត្សរ៍​ ៨០​។ ​ការ​ព្រម​ព្រៀង​​គ្នា​​អំពី​​បញ្ហា​​នេះ​​បាន​កើត​​ឡើង​​ក្នុង​ជំនួប​​រវាង​​លោក​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​និង​​លោក ​ឌី​មី​​ទ្រី ​មេ​ឌ​​វ៉េ​​ដេ​វ​ នាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​ក្នុងឱ​កាស​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​លើក​​ទី​២៥ ​នៅ​​ទីក្រុង​​ណៃ​​ពី​​ដោ ​ប្រទេស​​មី​យ៉ាន់​ម៉ា​។​

ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួប​ពិភាក្សាគ្នា​នៅឯ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នាទី​ក្រុង​ណៃ​ពីដោ ប្រទេស​ម៉​យ៉ាន់​ម៉ា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​រុស្ស៊ី បាន​ឯកភាពគ្នា​បង្កើត​គណៈកម្មកា​រ​ចម្រុះ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​កាលពី​ទសវត្សរ៍៨០។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៣វិច្ឆិកា​នេះ។

បើ​យោងតាម AKP លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានស្នើ​ដល់​ភាគី​រុស្ស៊ី​ឲ្យ​បន្ធូរបន្ថយ​អត្រា​ការប្រាក់​ស្របតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ស្រប​ពេលដែល​កម្ពុជា​កំពុង​ជួបប្រទះ​ការលំបាក​ខាង​សេដ្ឋកិច្ច។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​នឹង​បញ្ជូន​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ទៅកាន់​ប្រទេស​រុស្ស៊ី ក្នុងពេលឆាប់ៗនេះ​ដើម្បី​ចរចា​ដោះស្រាយ​បញ្ហា​បំណុល។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​ប្រទេស​រុស្ស៊ី​ឬ​អតីត​សហភាពសូវៀត​ចំនួន​ជាង ១៥០០ លាន​ដុល្លារ។ ប៉ុន្តែ បំណុល​នេះ​ត្រូវបាន​ប្រ​សួង​ការបរទេស​កម្ពុជា​បញ្ជា​ក់ថា រុស្ស៊ី​បាន​លុបចោល៧០ភាគរយ​ហើយ​ពោលគឺ​បំណុល​ដែល​នៅសល់​សព្វថ្ងៃ​មាន​ប្រហែល​តែ​ជាង៤៥០លាន​ដុល្លារ​តែប៉ុណ្ណោះ។ បំណុល​ដែល​កម្ពុជា​ខ្ចី​ពី​អតីត​សហភាពសូវៀត​កាលណោះ​គឺ​ដើម្បី​ទិញ​សម្ភារៈ​កសិកម្ម គ្រឿងយន្ត និង​គ្រឿង​សព្វាវុធ​ជាដើម។

ទីក្រុង​ភ្នំពេញ​បាន​ព្យាយាម​សុំ​ឲ្យ​រុស្ស៊ី​លុប​បំណុល​នេះ​ទាំងស្រុង​ក៏​ប្រែក្លាយ​ឲ្យ​ទៅជា​ជំនួយ​អភិវឌ្ឍ​វិញ ប៉ុន្តែ សំណើ​នេះ​ហាក់​មិនអាច​ទៅរួច​ទេ។ កាលពី​ខែឧសភា​កន្លងទៅ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​រុស្ស៊ី​ក៏​ធ្លាប់បាន​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ទៅ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​នេះដែរ។

យោងតាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏ដូចជា​ធនាគារពិភពលោក​ដែរ បច្ចុប្បន្ន កម្ពុជា​កំពុង​ជំពាក់​បំណុល​គេ​ប្រហាក់ប្រហែល ៥ ០០០ លាន​ដុល្លារ ឬ​ស្មើ ៣២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ