ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កិច្ច​​​ប្រជុំ​ដំឡើង​​ប្រាក់​ខែ​​​​កម្មករ​៖ ​ត្រី​ភាគី​​មាន​​សុទ្ធិ​ដ្ឋិ​និយម​ តែ​​ប្រកាន់​​ជំហរ​​រៀង​ខ្លួន​

សំឡេង ០៨:០១
​សហជីព​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួលកម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា
​សហជីព​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួលកម្មករ​១៧៧ ​ដុល្លា​ កាលពីថ្ងៃពុធ ទី ១៧ ខែកញ្ញា RFI/Siv Channa

នៅ​​ថ្ងៃ​​សុក្រ​​ទី​២៦ ​កញ្ញា​​នេះ ​ក្រសួង​​ការងារ​​ដែល​​តំណាង​ឱ្យ​​រដ្ឋាភិបាល​ សហជីព​​ដែល​​តំណាង​ឱ្យ​​ក្រុម​កម្មករ​ និង​​សមាគមន៍​​និយោជក​ នឹង​​ជួប​ប្រជុំ​គ្នា​​នៅ​​ក្រសួង​​ការងារ​​ជា​​លើក​​ទី​២​ដើម្បី​​ចរចា​​ស្វែង​រក​​ដំណោះ​ស្រាយ​​នៃ​​ការ​ដំឡើង​​ប្រាក់​​ឈ្នួល​​របស់​​កម្មករ​។ ​ទាំង​​កម្មករ ​និង​​ក្រុម​​និយោជក​ រដ្ឋា​ភិបាល​ បាន​​អះ​អាង​ថា​​កិច្ច​ប្រជុំ​​ដែល​​ធ្វើ​ឡើង​​នៅ​ថ្ងៃ​នេះ គឺ​​​នឹង​​អាច​​ស្វែង​រក​​ផ្លូវ​​ស្រប​​សម្រាប់​​ទាំង​​អស់​គ្នា​​មួយ​។ ​ប៉ុន្តែ​​ក្រុម​​សហជីព​​និង​​និយោជក​ មាន​​ជំហរ​ផ្សេងៗ​គ្នា​ ហើយ​​ជា​ពិសេស​​សហជីព​​ដែល​​ចូល​រួម​​នោះ​​មាន​​គោល​ជំហរ​​ផ្សេង​គ្នា​​ទៀត​ផង​។​ យ៉ាង​ណា​ក៏​ដោយ​​កិច្ច​ប្រជុំ​​ត្រី​ភាគី​​លើក​​ទី​២​នេះ ​គឺ​​មិន​មែន​ជា​​កិច្ច​ប្រជុំ​​លើក​ចុង​ក្រោយ​​ទេ​​សម្រាប់​​ការ​ចរចា​​ប្រាក់​​ឈ្នួល​​ឆ្នាំ​២០១៥​ ​។​