ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គណ​បក្ស​ប្រឆាំង​ ចុះ​ជួប​ និង​ចែកអំណោយ​ដល់​ជន​រងគ្រោះ ​ដោយ​ទឹក​ជំនន់​

សំឡេង ០៧:១៣
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយទឹក​ជំនន់​នៅខេត្ត​ក្រចេះ​។
លោក ​សម​ រង្ស៊ី​ ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយទឹក​ជំនន់​នៅខេត្ត​ក្រចេះ​។ រូបថត@Sam Rainsy

ដើម​ឡើយ ​គេច្រើន​តែឃើញ​សកម្ម​ភាព​ចុះសួរ​សុខទុក្ខ​ និង​ចែក​អំណោយ ​ដល់​ជន​រង​គ្រោះ ដោយ​ទឹកជំនន់​ ធ្វើ​ឡើង​ដោយ​គណ​បក្ស​កាន់​អំណាច​។ ប៉ុន្តែ​នៅពេលនេះ​ គណ​បក្ស​ប្រឆាំង​ បាន​​ផ្តើម​​ចុះ​ជួប​ និង​ចែក​អំណោយដល់​ជន​រង​គ្រោះ។ ជា​និន្នាការ​ថ្មី​ ដែល​ត្រូវបាន​គេ​​មើល​​ឃើញ​ថា គ្រប់​អ្នក​នយោបាយ ទោះ​មក​គណបក្សណាក៏ដោយ​ តែង​តែ​ចុះជួ​ប និង​ផ្តល់​នូវអំណោយ​សង្គ្រោះ​ ជា​​ស្បៀង​​​​​អាហារ​​​ទាំង​​នោះដល់​ប្រជាព​លរដ្ឋ ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ខាត​។