អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរិះគន់របាយការណ៍ ស្តីពីភាពក្រីក្រនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានរិះគន់របាយការណ៍ស្តីអំពីភាពក្រីក្រនៅកម្ពុជាថា មិនឆ្លុះបញ្ចាំងតថភាពជាក់ស្តែង។ នេះជាប្រតិកម្មតបទៅនឹងលទ្ធផលនៃការវាយតម្លៃរបស់ធនាគារពិភពលោក ដែលប្រកាសឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ការស្រាវជ្រាវនោះបង្ហាញថា អត្រាជនក្រីក្រនៅកម្ពុជាបានថយចុះជាងពាក់កណ្តាល ក្នុងរយៈពេល៧ឆ្នាំ ពោលគឺ ពី៥៣%នៅឆ្នាំ២០០៤ មកនៅត្រឹមតែ២០,៥%នៅឆ្នាំ២០១១។
អត្រាជនក្រីក្រនៅកម្ពុជាបានធ្លាក់ចុះជាងពាក់កណ្តាលក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះពោលគឺធ្លាក់ចុះពី ៥៣%ក្នុងឆ្នាំ ២០០៤មកត្រឹម ២០,៥%នៅឆ្នាំ ២០១១។ នេះបើយោងតាមរបាយការណ៍វាយតម្លៃភាពក្រីក្រថ្មីរបស់ធានាគារពិភពលោក ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២០កុម្ភៈ។
យោងតាមរបាយការណ៍ថ្មីនេះ បច្ចុប្បន្នប្រជាជនកម្ពុជា២នាក់ ក្នុងចំណោម១០នាក់ មានជីវភាពក្រីក្រ ខណៈដែលកាលពីឆ្នាំ២០០៤ អ្នកក្រមានរហូតទៅដល់៥នាក់ ក្នុងចំណោម១០នាក់។ ប៉ុន្តែ ចំពោះអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម របាយការណ៍នេះមិនឆ្លុះបញ្ចាំងតថភាពរបស់ប្រជាជនកម្ពុជាទេ។
ប្រតិកម្មរបស់លោក កែម ឡី ជាសម្លេង
ធនាគារពីភពលោកពន្យល់ថា តម្លៃស្រូវកើន និងទិន្នផលស្រូវខ្ពស់ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនេះដែរ កំណើន និងលក្ខណៈកាន់តែប្រសើរនៃផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ព័ត៌មានអំពីតម្លៃផលិតផល និងទីផ្សារកសិកម្មសេរីសមស្រប ក៏ត្រូវបានម្ចាស់ជំនួយអភិវឌ្ឍន៍នេះចាត់ទុកថា ជាកត្តារួមចំណែកដល់ការធ្លាក់ចុះនៃភាពក្រីក្រនៅកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ