លោក សុខ ទូច ព្រមានដុតអ្នកកាប់ឈើក្នុងឧទ្យានតេជោសែនឬស្សីត្រឹប
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពីខេត្តសៀមរាម កាលពីថ្ងៃទី២៣ ខែមីនា ម្សិលមិញ បានអំពាវនាវដល់ប្រជាជន ជាពិសេសនគរបាល និងទាហាន មិនត្រូវទៅកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបជាដាច់ខាត។ លោក សុខ ទូច បញ្ជាក់ថាបើកាប់ឈើ ហើយលោកតាមទាន់ នោះលោកមិនដុតឈើ ដែលចាប់បានទេ តែលោកនឹងដុតអ្នកកាប់ឈើ និងរថយន្តដឹកឈើ។ សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឬស្សីត្រឹប ស្ថិតក្នុងភូមិសាស្ដ្រភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានផ្ទៃដីសរុប ១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបានបង្កើតឡើងដោយព្រះរាជក្រិត្យ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤៕
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេងលោកបណ្ឌិត សុខ ទូច
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ