អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អាជ្ញាធរ​ និង​​សង្គម​​ស៊ីវិល​ ចង្អុល​មុខ​​គ្នា​​ជុំ​វិញ​​ដំ​ណោះ​ស្រាយ​​នៅ​​សហគមន៍​​បុរី​​កីឡា ​

សំឡេង ០៨:៣១
អ្នក​ភូមិ​បុរី​កីឡា​ចេញ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នា​ពេល​កន្លង​មក​
អ្នក​ភូមិ​បុរី​កីឡា​ចេញ​តវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​នា​ពេល​កន្លង​មក​ RFI/Sim Yuthy
ដោយ៖ លី ម៉េងហួរ

មក​ដល់​ពេល​នេះ ​ការ​ស្វែង​រក​​ដំណោះ​ស្រាយ​​លើ​​បញ្ហា​ដី​ធ្លី​​នៅ​​សហគមន៍​​បុរី​​កីឡា ​ត្រូវ​​ជាប់​គាំង​​ដោយ​សារ​តែ​​គណៈកម្មកា​រ​​ចម្រុះ ​ដែល​​បង្កើត​ឡើង​​ដោយ​​អាជ្ញាធរ ​ក្រុមហ៊ុន ​និង​​សង្គម​​ស៊ីវិល​ មិន​អាច​​ដំណើរ​ការ​​បាន​ទេ​។​ ​តំណាង​​អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ ​អះ​អាង​ថា ​បញ្ហា​​នៅ​​បុរី​​កីឡា ​ដោះ​ស្រាយ​​មិន​​ចេញ​​មក​ពី​​អង្គការ​​សង្គម​​ស៊ីវិល ​បាន​​ដក​ខ្លួន​​ចេញ​ពី​​គណៈកម្មការ​​ចម្រុះ​​នោះ​។ ​ប៉ុន្តែ​​តំណាង​​សង្គម​​ស៊ីវិល ​បាន​ទាម​ទារ​​ឲ្យ​​មាន​​តំណាង​​ប្រជា​​សហគមន៍​​បុរី​​កីឡា​ ដែល​មាន​​បញ្ហា​ដីធ្លី​ចូល​រួម​​ក្នុង​​គណៈកម្មការ​​ចម្រុះ​​នោះ ​ទើប​​បញ្ហា​​អាច​​ដោះ​ស្រាយ​បាន។​ ដោយសារតែ​អាជ្ញាធរ និង​សង្គម​ស៊ីវិល ចង្អុលមុខ​ដាក់គ្នា​ដូច្នេះ នៅពេលនេះ គណៈកម្មការ​រដ្ឋសភា បាន​ចូលខ្លួន មក​ដោះស្រាយ​លើ​សំណុំរឿង​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​វិញ​ម្តង។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ