បទយកការណ៍

លោក ​ជា ​ឡង់ដា​៖ ​ជោគ​ជ័យ​របស់​អាជីវ​កម្ម​លោក​មិន​សំ​ដៅ​​លើ​ប្រាក់​ចំណេញ​មួយ​មុខ​ទេ​ សំខាន់​បាន​ជួយ​សង្គម​​

សំឡេង ១១:៤៤
លោក ជា ឡង់ដា ជាប្រធានក្រុមហ៊ុន Bookmebus
លោក ជា ឡង់ដា ជាប្រធានក្រុមហ៊ុន Bookmebus @FB/Langda Chea

ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ថ្ងៃនេះ​ អ៊ឹង​ ប៊ុនថន​ សូម​ណែនាំ​លោក​អ្នក​​ឲ្យ​​ស្គាល់​​ពី​​ដំណើរ​ជីវិត​​របស់​​យុវជន​ម្នាក់​​ដែល​មាន​អាយុ​២៩​ឆ្នាំ ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​​ហ៊ុន​មួយ​ដោយ​​ចាប់​​ផ្តើម​ពីបុគ្គលិក​តែ​៤​​នាក់​រហូត​ដល់​ជាង​៣០​នាក់​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​។​ ទោះជា​យ៉ាង​ណា ​លោក​ ជា​ ឡង់ដា​ ជា​ប្រធាន​ក្រុម​ហ៊ុន​ Bookmebus​ ដែល​​កក់​​សំបុត្រ​សម្រាប់​អ្នក​​ធ្វើ​​ដំណើរ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បាន​​បញ្ជាក់​ថា​ ភាព​ជោគ​ជ័យ​​របស់​​លោក​​គឺ​​មិន​​សំដៅ​​តែ​​ទៅ​​លើ​​ប្រាក់​​ចំណេញ​មួយ​​មុខ​នោះ​ទេ​។ ​អ្វី​​ដែល​​លោក​​ចង់​​​ធ្វើ​ គឺ​​អាជីវ​កម្ម​មួយ​នេះ​​បាន​ជួយ​​កាត់​​បន្ថយ​​ការ​​ស្ទះ​​ចរាចរណ៍​ទៀត​ផង​។​