បទយកការណ៍

អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ខ្មែរ​មក​ជួប​គ្នា​ក្នុង​ពិព័រណ៍​កម្មវិធី​ទូរសព័្ទ​ដំបូង​បំផុត​នៅ​ក្រុងភ្នំពេញ

សំឡេង ០៧:៥៧
យុវជន ដែលមកទស្សនាពិព័រណ៍កម្មវិធីទូរស័ព្ទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤។
យុវជន ដែលមកទស្សនាពិព័រណ៍កម្មវិធីទូរស័ព្ទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤។ ©ស្រី សុភ័ក្ត្រ

ជំនួប​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើន ក្នុង​ពិព័រណ៍​កម្មវិធី​ទូរសព័្ទ​ដំបូង​បំផុត​នៅ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ទី១៨ មករានេះ ត្រូវ​​បាន​​អ្នកចូលរួម​បង្ហាញ​សុទិដ្ឋិនិយម​ថា បាន​ផ្តល់​ឱកាស​អោយ​ពួកគេ​បាន​រៀន​ពីគ្នា ទំនាក់ទំនង និង​បង្អួត​វត្តមាន​ពី​ចំណុច​ពិសេស​របស់​ផលិតផល​រៀងៗ​ខ្លួន ដែល​អាច​រក​បាន​នៅ​លើ​ទីផ្សារ​អ៊ីន​ធើ​ណេត។ ទោះបីជា​មាន​ទាំង​ចំនុច​វិជ្ជមាន និង​អវិជ្ជមាន ពី​ការ​ប្រើប្រាស់កម្មវិធី​ទូរស័ព្ទ សម្បូរ​បែប សម្រាប់​មនុស្ស​សម័យ​ថ្មី ជឿជាក់​ថា បច្ចេកវិជ្ជា​បាន​ចាប់​ផ្តើម​ផ្លាស់ប្តូរ​ទំលាប់​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។