កម្ពុជា

ក្រុម​ការងារ​កម្ពុជា​ និងថៃ ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​

លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ទៅកាន់​តុ​ប្រជុំចរចា​ស្វែងរក​ដំណោះស្រាយ​លើជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​
លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ទៅកាន់​តុ​ប្រជុំចរចា​ស្វែងរក​ដំណោះស្រាយ​លើជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​ ©​ លី​ ម៉េងហួរ

ក្រុមការងារ​កម្ពុជា-ថៃ ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ នឹង​ជួបប្រជុំគ្នា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៨តុលា​នេះ នៅ​ទីក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ។ ជា​កិច្ចប្រជុំ ដែល​ក្រសួងការបរទេស​ប្រកាសថា ដើម្បី​ពិភាក្សា​អំពី​ការបើក​ច្រកព្រំដែន​ថ្មី​មួយចំនួនទៀត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចរាចរណ៍​ទំនិញ និង​ប្រជាជន​នៅតាម​ព្រំដែន ក្នុង​តំបន់​ទាំងនោះ។ កិច្ចប្រជុំ ក៏​នឹង​ពិភាក្សា​ពី​ការរក្សា​អោយបាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ។ ជាការ​កត់សម្គាល់ កិច្ចប្រជុំ​នៃ​ក្រុមការងារ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ធ្វើឡើង ខណៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ គ្រោង​នឹង​ចេញ​សេចក្តីសម្រេច ទាក់ទង​បណ្តឹង​កម្ពុជា ដែល​ស្នើអោយ​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ថៃ នៅតាម​ព្រំដែន បើទោះបីជា​សេចក្តី​ស​ម្រ​ច​នោះ មាន​លក្ខណៈ​បែបណាក៏ដោយ៕

ផ្សាយពាណិជ្ជកម្ម

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI