កម្ពុជា
ជនរងគ្រោះ អ្នកច្បាប់ស្វាគមន៍សាលក្រមរបស់តុលាការខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកមិញនេះ តុលាការខ្មែរក្រហមបានប្រកាសសាលក្រមប្រឆាំងមេដឹកនាំខ្មែរក្រហមពីររូបគឺ លោក នួន ជា និងលោក ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទាំងជនរងគ្រោះក្នុងរបបខ្មែរក្រហម អ្នកច្បាប់ និង អ្នកតាមដានសំណុំរឿងនេះ យ៉ាងដិតដល់ បានស្វាគមន៍ចំពោះសាលក្រមរបស់តុលាការកូនកាត់មួយនេះ។