ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រសួង​ការ​ងារ​៖ ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅកម្ពុជា​កាន់​តែ​មានភាព​ចាស់​ទុំ​

សំឡេង ១០:៤២
កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI

ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​វិស័យ ​វាយនភណ្ឌ​ កាត់ដេរ​ និង​ផលិតស្បែក​ជើង ​សម្រាប់​ឆ្នាំ​២០១៩​ ត្រូវ​តម្លើង​ដល់ ​១៨២​ដុល្លារ​ក្នុង​មួយ​ខែ​។​ ការ​សម្រេចនេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​​ការងារ​ បាន​បើក​​ការ​ពិភាក្សា​ជាច្រើន​​ដំណាក់​កាល​កន្លងមក​។ ​ប៉ុន្តែ​ភាគី​រដ្ឋា​ភិបាល​បាន​និយាយ​ថា​ ការ​ចរចា​ប្រាក់​​ឈ្នួល​​កម្មករ​​នៅឆ្នាំ​នេះ គឺមិន​សូវ​មាន​ភាព​តាន​តឹង​ ឬតឹង​​សរសៃ​ក​​ដាក់​គ្នា​នោះទេ ​ដោយសារ​តែភាគី​ទាំង​អស់​មានភាព​ចាស់ទុំ។​