មហោស្រពសិល្បៈយុវជនខ្មែរឆ្នាំ២០១២នឹងឆ្លុះបញ្ចាំងពីសិល្បៈខ្មែរក្នុងសម័យអន្តរកាល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រវត្តិនៃសិល្បៈខ្មែរជាពិសេសរបាំក្បាច់បុរាណខ្មែរបានចាប់កំណើតតាំងពីយូរយារណាស់មកហើយ ក្នុងអំឡុងសតវត្សទី១ និងសតវត្សទី៦។ ប៉ុន្តែ គេសង្កេតឃើញថាទម្រង់សិល្បៈខ្មែរមួយចំនួនត្រូវបានបាត់បង់ទៅវិញដោយសារសង្គ្រាមនិងកត្តាផ្សេងៗមួយចំនួនទៀត។ ប្រឈមទៅនឹងការបាត់បង់ខាងលើនេះ សិល្បករបុរាណខ្មែរ មួយចំនួនធំចង់មើលឃើញអោយយុវជនខ្មែរចូលរួមនៅក្នុងសកម្មភាពនៃការអភិរក្សសិល្បៈវប្បធម៌ដើមរបស់ខ្លួនឡើងវិញ ប៉ុន្តែយុវជនខ្មែរបែរជាចាប់អារម្មណ៍ខ្លាំងទៅលើការអភិវឌ្ឍនិងការបង្កើតស្នាដៃថ្មីៗដែលធ្វើអោយសិល្បៈខ្មែរកាន់តែមានភាពសម្បូរបែប។ ទំនោរនៃការខ្វែងគំនិតគ្នាចំពោះការអភិររក្សនិងការអភិវឌ្ឍនៃវិស័យសិល្បៈខ្មែរនឹងត្រូវបានគេលើកយកមកពិភាក្សាលំអិតនិងបង្ហាញនៅក្នុងមហោស្រពយុវជនខ្មែរឆ្នាំ២០១២ខាងមុខនេះ។