បទយកការណ៍

បេក្ខ​​ជន​ប្រលង​​​ចូ​ល​ផ្នែក​យោធា ​បង្ហាញ​ឆន្ទៈ​ការ​ពារ​ជាតិ​

សំឡេង ០៧:២០
សកម្ម​ភាព​ប្រលង​ចូល​ធ្វើ​យោធា​របស់​បេក្ខ​ជន នៅស្តាតចាស់ កាលពីថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៦
សកម្ម​ភាព​ប្រលង​ចូល​ធ្វើ​យោធា​របស់​បេក្ខ​ជន នៅស្តាតចាស់ កាលពីថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៦ @Soeung Phearak

នៅ​ថ្ងៃ​ទី២៦​ ខែ​ធ្នូ​នេះ ​បេក្ខជន​ ដែល​បាន​ប្រល​ង​ចូល​វគ្គ​នាយ​ទាហាន​ បាន​បង្ហាញ​ឆន្ទៈ​ការការ​ពារ​ជាតិ​ និង​មិន​បំរើ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ ការ​លើក​ឡើង​របស់​បេក្ខជន​ទាំងនោះ​​ ចំ​ពេល​​ដែល​មតិ​សាធារណៈ​មួយ​ចំនួន​បាន​រិះ​គន់​ពី​អព្យា​ក្រិត​ភាព​របស់​កង​ទ័ព​កម្ពុជា​។ ចំណែក​យុវជ​ន​ខ្លះ​ទៀត​បាន​បង្ហាញ​ការ​ជឿជា​ក់​ខ្ពស់​ថា​គ្មាន​អំពើ​ពុក​រលួយ​កើត​ឡើង​ទេ ​ក្នុងការ​ប្រលង​ជ្រើស​រើស​នាយ​ទាហាន​ពេល​នេះ។​ ការ​ប្រលង​ចូល​វគ្គ​នាយ​ទាហាន​ បាន​ធ្វើ​​ឡើងចាប់​ពី​ថ្ងៃ​ទី​២៥​ ខែធ្នូ ​ហើយ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​លើក​ទី​១​នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ២០១៧ ខាង​មុខនេះ​។