បទយកការណ៍

បទ​ពិសោធន៍​ក្នុង​ការ​ជ្រើសរើស​ដៃគូរ​ធ្វើ​អាជីវកម្ម​របស់​ម្ចាស់​ក្រុមហ៊ុន ​CBM Corporation ​និង​Sabay!

សំឡេង ០៩:២៦
លោក​គួច ​សុខលី(ស្តាំ) ​និង​​​លោក​ជី សិលា​(ឆ្វេង)
លោក​គួច ​សុខលី(ស្តាំ) ​និង​​​លោក​ជី សិលា​(ឆ្វេង) ហ្វេកបុករបស់លោកជី សិលា

លោក​អ្នក​ស្តាប់​ប្រហែល​ជា​បាន​ស្គាល់​ហើយ​ពី​ហាង​លក់​នំប៉័ង ​Tour Le Jour, BB World, Domino Pizza , គេហទំព័រSabay, រោងកុន​Platinum សូរិយា, រោងកុនMajor AEON Mall។ ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ​ ដែល​បាន​ស្គាល់​ និង​ដឹង​ថា​អ្នកណា​ជា​អ្នក​គ្រប់គ្រង​អាជីវកម្ម​ដ៏​ច្រើន​ទាំង​នេះ។ នៅ​ពី​ក្រោយ​អាជីវកម្ម​អស់​ទាំង​នេះ​ គឺ​មាន​អ្នក​គ្រប់គ្រង​សំខាន់​ពីរនាក់​ ដែល​ជា​ដៃគូរ​សហការ​ដ៏​ល្អ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ។ ហើយ​អ្នក​ទាំងពីរ​នោះ​គឺ​លោក ​គួច សុខលី និង​លោក​ជី សិលា។ លោក​ទាំងពីរ​នឹង​បង្ហាញ​ពី​បទ​ពិសោធន៍​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ជោគជ័យ​ ជូន​លោក​អ្នក​ស្តាប់​នៅ​ពេល​បន្តិច​ទៀត​នេះ​ តាម​រយៈ​ក្រុម​ការងារ​របស់​យើង។