ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត យ៉ង់ សាំងកុមារ៖ ដើម្បី​ដោះស្រាយ​​បញ្ហាកសិកម្ម ​មន្ត្រីជំនាញ​​ត្រូវចុះ​ទៅ​មូល​ដ្ឋាន ហើយ​ក្រសួងខ្លះ​គួរប្របាច់ចូល​គ្នា!

សំឡេង ១៤:៤៣
RFI@HENG Oudom

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺបណ្ឌិត យ៉ង់ សាំងកុមារ ដែល​ជា​អ្នក​ជំនាញ​កសិកម្ម។ ឆ្លើយ​នឹង​សំណួរ​របស់វិទ្យុ​បារាំង លោក​បណ្ឌិត បាន​ឆ្កឹះប្រាប់​មិត្តអ្នក​ស្តាប់​ពី​ឫស​គល់​នៃ​​បញ្ហា​​ក្នុង​​វិស័យ​កសិកម្ម ព្រមទាំង​ផ្តល់ជូន​ដំណោះ​ស្រាយ​ជាក់លាក់​ផង​ដែរ។ អ្នកជំនាញ​កសិ​កម្មរូប​​នេះ ក៏​បាន​ឲ្យយោបល់​ថា មន្ត្រីកសិកម្មគួរ​តែចុះទៅ​មូលដ្ឋាន ធ្វើការ​ជា​មួយ​ប្រជា​កសិករ​​ឲ្យ​ដិតដល់ កុំនៅថ្នាក់ជាតិ​ច្រើន​ពេក។ ដោយ​ឡែក ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ គួរ​តែ​​ច្របាច់​បញ្ចូល​គ្នា។ តទៅនេះ សូមស្តាប់បទសម្ភាសរវាង ហេង ឧត្តម និងបណ្ឌិត យ៉ង់ សាំងកុមារ៖