លោក អ៊ុំ សំអាន៖ ខ្ញុំបានជួយរដ្ឋាភិបាល ដើម្បីការពារដីខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីអវត្តមានអស់ពេលជាងកន្លះឆ្នាំ លោក អ៊ុំ សំអាន បានត្រឡប់ចូលស្រុកវិញហើយ កាលពីព្រឹកមិញ។ លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ គឺជាមនុស្សម្នាក់ដែលធ្លាប់រិះគន់មិនសំចៃមាត់ ពីរឿងផែនទីនិងព្រំដែន រហូតផ្អើលដល់មានការសុំផែនទីពីប្រទេសមហាអំណាច យកមកផ្ទៀងផ្ទាត់។ សំណុំរឿងព្រំដែននេះដែរ ក៏បានធ្វើឲ្យមានសកម្មជនបក្សប្រឆាំងមួយចំនួន ជាប់ពន្ធនាគារផងដែរ។ ទោះយ៉ាងនេះក្តី លោក អ៊ុំ សំអាន នៅតែបន្តអះអាងថា លោកមិនខ្លាចគុកឡើង ព្រោះលោកគ្មានកំហុស។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងRFI អ្នកតំណាងរាស្ត្ររូបនេះ ថែមទាំងបញ្ជាក់ថា ខ្លួនបានជួយរដ្ឋាភិបាល ដើម្បីការពារដីខ្មែរ។