បទយកការណ៍

មាន​ចលនា​កៀង​គរ​គំនិត​យុវជន​ដើម្បី​ជំរុញ​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង

សំឡេង ០៧:៣២
រូបថតៈ ពិធីផ្សព្វផ្សាយឲ្យយុវជនចួលរួមប្រកួតប្រជែងការផលិតវីដេអូខ្លី ស្តីពីផលប៉ះពាល់ដោយសារការទទួលទានគ្រឿងស្រវឹង
រូបថតៈ ពិធីផ្សព្វផ្សាយឲ្យយុវជនចួលរួមប្រកួតប្រជែងការផលិតវីដេអូខ្លី ស្តីពីផលប៉ះពាល់ដោយសារការទទួលទានគ្រឿងស្រវឹង @អ៊ឹម ណាវិន

ចាប់​​ពី​ខែ​មករា ដល់​ខែ​មីនា ខាង​មុខ​នេះ អង្គ​ការ​ចលនា​ដើម្បី​សុខភាព​កម្ពុជាបាន​ប្រកាស​ទទួល​ស្នាដៃ​ប្រកួត​ប្រជែង របស់​យុវជន​ក្នុង​ការ​ផលិត​វីដេ​អូខ្លី ស្តីពី​ផល​ប៉ះពាល់​ពី​ការ​ទទួល ទាន​គ្រឿង​ស្រវឹង។ កម្មវិធី​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល គេ​បាន​មើល​ឃើញ​ថា យុវជន​កម្ពុជា ត្រូវ​បាន​អូស​ទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង ពី​សំណាក់​ក្រុម​ហ៊ុន​ស្រា​បៀរ តាម​ច្រើន​រូបភាព។ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ក៍​សង្ឃឹម​ដែរ​ថា ការ​ប្រមូល​គំនិត​របស់​យុវជន ស្តីពី​គ្រឿង​ស្រវឹង​តាម​រយៈ​ការ​ប្រកួត​ប្រជែង​នេះ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ដល់​ឲ្យ​រដ្ឋាភិបាល ឲ្យ​ឆាប់​អនុម័ត​ច្បាប់​គ្រប់​គ្រង់​គ្រឿង​ស្រវឹង ផង​ដែរ។