បទយកការណ៍

តោះ! ទៅ​ភ្លក់​ម្ហូប​អាស៊ាន​ នៅ​ស្តាត​អូឡាំពិក!

សំឡេង ០៧:៥០
រូបថតៈប្រទេស​អាស៊ាន​ទាំង​១០ រៀប​ចំ​ពិព័រណ៌​ម្ហូប​អាហារ​អាស៊ាន លើកទី១ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្រុង​ភ្នំពេញ​​។
រូបថតៈប្រទេស​អាស៊ាន​ទាំង​១០ រៀប​ចំ​ពិព័រណ៌​ម្ហូប​អាហារ​អាស៊ាន លើកទី១ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្រុង​ភ្នំពេញ​​។ @Heng Oudom

ប្រទេស​អាស៊ាន​ទាំង​១០ រៀប​ចំ​ពិព័រណ៌​ម្ហូប​អាហារ​អាស៊ាន លើកទី១ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ក្រុង​ភ្នំពេញ​​។ ក្រៅពី​ការ​បង្ហាញ​វប្បធម៌​ និង​ម្ហូប​អាហារ​របស់​ប្រទេស​នីមួយៗ​ កម្មវិធី​នេះ មាន​បំណង​​ប្រមូល​ថវិកា​ដើម្បី​ជួយ​កុមារ​ក្រីក្រ​ និង​កំព្រា​ដែល​កំពុង​​រៀន​សូត្រ​ នៅ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ ដូច្នេះ អ្នក​ចូលរួម​អាច​ជួយ​ក្មេងៗ និង​មាន​ឱកាស​ភ្លក់​​រស​ជាតិ​អាហារ​ចម្រុះ​ជាតិ​សាសន៍​ថែមទៀត​។ ហេង ឧត្តម នឹង​នាំ​លោក​អ្នក​នាង​​ឲ្យ​បាន​ស្គាល់​អាហារ​ទាំង​នេះ។ សូម​អញ្ជើញ​ស្តាប់៖​