ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកសង្កេតការណ៍​និងអ្នកវិភាគ៖ បាក់ឌុប​ជាប់​​​ច្រើន តែ​វិញ្ញាសា​​ក៏ខុស​​និង​​ធូរ​​ច្រើន​​ដែរ!

សំឡេង ១១:០៦
សិស្ស​កំពុង​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បាក់ឌុប នៅវិទ្យាល័យ​ជា​ស៊ីមបឹងកេងកង
សិស្ស​កំពុង​រង់ចាំ​ការ​ប្រកាស​លទ្ធផល​បាក់ឌុប នៅវិទ្យាល័យ​ជា​ស៊ីមបឹងកេងកង @Rachna

រដ្ឋ​មន្ត្រី​អប់រំភ្ញាក់​ផ្អើល​នៅពេល​ឃើញ​សិស្សប្រឡង​​ជាប់​និទ្ទេស​ A​ ច្រើន​ជាង​៤០០នាក់ គឺ​​ច្រើន​​​ដល់ទៅ​៤ដង​បើ​ធៀប​នឹងឆ្នាំ​មុន។​ ចំណែក​លទ្ធផល​បាក់​ឌុប ជា​រួម​មាន​ជាប់​ជាង​៦២​ភាគ​រយ នៃ​បេក្ខជន​ជិត​៩ម៉ឺន​នាក់។ ក៏ប៉ុន្តែ​ចំពោះអ្នក​សង្កេត​ការណ៍​និង​​អ្នក​វិភាគ​​ពី​​វិស័យ​​​អប់រំ នៅ​តែ​​មើល​ឃើញថា ក្រសួងអប់រំ​​បាន​ប្រព្រឹត្ត​កំហុស​​ដដែល​ៗ​ គឺ​​មាន​ចេតនា​ធ្វើ​ឲ្យ​វិញ្ញាសា​​ធូរ​ស្រាល និង​​វិញ្ញាសា​ប្រលង​មាន​កំហុស ដើម្បី​ឲ្យ​សិស្ស​ជាប់​ច្រើន​។ លើស​ពីនេះ អ្នក​ខ្លះ​ទៀត​បញ្ជាក់ថា គ្រាន់តែ​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​បាក់ឌុប គឺ​នៅ​មិនទាន់​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ប្រសើរ​នោះទេ។