បទយកការណ៍

បោះ​បាយ​បិណ្ឌ៖មនុស្ស​សម័យ​ថ្មី​ថា គ្មាន​ប្រយោជន៍តែ​ចាស់​បុរាណ​អាណិត​ដល់​ប្រេត!

សំឡេង ០៨:៣៣
ពុទ្ធបរិស័ទបាននាំគ្នាបោះបាយបិណ្ឌ នៅតាមវត្តអារ៉ាម។
ពុទ្ធបរិស័ទបាននាំគ្នាបោះបាយបិណ្ឌ នៅតាមវត្តអារ៉ាម។ RFI/ Siv Channa

ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​កាន់​បិណ្ឌ ប្រធានបទ​នៃ​ការ​បោះ​បាយ​បិណ្ឌ​ត្រូវ​បាន​វែកញែក​យក​ត្រូវ​រៀងៗ​ខ្លួន​ដោយ​អ្នក​ខ្លះ​ថា ជា​ការ​ធ្វើ​ទាន​គ្មាន​ប្រយោជន៍ អ្នក​ខ្លះ​ទៀត​ថា​ បាយ​ដែល​បោះ​នឹង​ទៅ​ដល់​ពួក​ប្រេត។ ទន្ទឹម​នឹង​នេះ​វត្ត​ខ្លះ​បោះ វត្ត​មួយ​ចំនួន​ទៀត​មិនបោះ​ដែរ។ ឆ្លៀត​ឱកាស​នេះ អេង គីមហុង អ្នក​កាសែត​វិទ្យុ​បារាំង​បាន​ចុះ​ទៅ​ដល់​វត្ត​មួយនៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​បាន​ជួប​ជាមួយ​ដូន​ចាស់​ម្នាក់​ គាត់​លើក​ឡើង​ថា ការ​បោះ​បាយ​បិណ្ឌ សម្រាប់​មនុស្ស​សម័យ​ថ្មី​គេ​ថា គ្មាន​ប្រយោជន៍​តែ​ចាស់​បុរាណអាណិត​ដល់​ប្រេត៕