អានតួអត្ថបទ
កម្ពជា

ក្រុមការងារត្រីភាគីនឹងជួបគ្នាបន្តនៅថ្ងៃ៨តុលាដើម្បីកំណត់តម្លើងប្រាក់ខែរួម

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI
ដោយ៖ អេង គីមហុង
១៦ នាទី

កិច្ចប្រជុំ​ត្រីភាគី​ស្ដីពី​ប្រាក់​ឈ្នួល​អប្បរ​មា​របស់​និយោជិត​នឹង​បន្ត​នៅ​ថ្ងៃទី០៨តុលា​ខាងមុខ​ទៀត​ដើម្បី​កំណត់​តម្លើង​ប្រាក់ខែ​រួម​សម្រាប់​ឆ្នាំ២០១។  ជំហរ​របស់​សហជីព និង និយោជក រដ្ឋាភិបាល នៅ​ប្រគៀក​ប្រកិត​គ្នា ពោលគឺ​សហជីព​ព្រម​បន្ទាប​តម្លៃ​មក​នូវ​១៦០ដុល្លារ ហើយ​រដ្ឋាភិបាល ១៣៥ ដុល្លារ និង​យោជក​មក​នូវ​តម្លៃ១៣៣.១ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ត្រីភាគី​ស្ដីពី​ការដំឡើង​ប្រាក់ខែ​ជូន​កម្មករ​នៅ​មិនទាន់​បញ្ចប់​ទេ​ដោយ​ភាគី​ទាំងអស់​ឯកភាព​ថា នឹង​ជួបគ្នា​បន្ត​ថ្ងៃទី០៨តុលា​ខាង​មុននេះ​ទៀត។ ជំនួប​នៅ​ថ្ងៃ​ចន្ទ​ទី០៦ខែតុលា​នេះ​គ្រាន់តែ​ជាការ​បង្ហាញ​ជំហរ​លើ​ប្រាក់ខែរៀងៗខ្លួន​ប៉ុណ្ណោះ។ សហជីព​បាន​បញ្ចុះតម្លៃ​ពី១៦៨ដុល្លារ​មក​នូវ១៦០ រដ្ឋាភិបាល​ហ៊ាន​ឲ្យ១៣៥ដុល្លារ​និង​ចុងក្រោយ​គឺ​ភាគី​និយោជក​មក​នៅត្រឹម១៣៣ដុល្លារ។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។

លោក អាត់ ធន់ បន្តថា តាម​គម្រោង​ក្រុម​សហជីព​នឹង​ស្នើ​លក្ខខណ្ឌ១០ចំណុច​បន្ថែមទៀត​ទៅកាន់​ក្រសួង​ការងារ​ដើម្បី​សម្រួល​ដល់​ជីវភាព​កម្មករ​ដូចជា៖​ស្នើឲ្យយល់ព្រម​ផ្ដល់​ប្រាក់​ខែ១៦០ដុល្លារ​តាម​ការទាមទារ​ប​ស់ស​ហ​ជីព ផ្ដល់ប្រាក់​អាហារ​ថ្ងៃត្រង់​ដល់ក​ម្មករ​មួយពេល ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ​ដល់ក​ម្មករ​ជាដើម។ លោក​បន្ថែមថា បរិយាកាស​នៃ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៦តុលា​មានការ​តឹង​ស​សៃ​ករ​ខ្លះ​ដែរ​ដោយ​ភាគី​ទាំងអស់​ប្រកាន់​ជំហរ​ត្រូវ​រៀងខ្លួន។ 

តែ​យ៉ាងណាក៏ដោយ ក្រសួង​ការងារ​និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ​បញ្ជាក់ថា ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវតែ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​បែប​សង្គម​មួយចំនួន​ដូចជា៖ ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ។ ទន្ទឹមនឹង​នេះដែរ ក្រសួង​នេះ​ក៏​តម្រូវឱ្យ​គ្រប់ភាគី​ប្រើ​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ផងដែរ ក្នុងនោះ​មាន​ផលិតភាព ភាព​ប្រកួតប្រជែង ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​តម្លៃបន្ថែម​នៃ​វិស័យ​វាយ​ន​ភណ្ឌ ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ។

សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​ទាប​បំផុត​សម្រាប់​កម្មករ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង កម្ពុជា​ក្នុង​ឆ្នាំ២០១៥ គឺ១២៨ដុល្លារ​ក្នុង​មួយខែ។
រួមជាមួយ​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗ កម្មករ​កម្ពុជា​ក្នុង​វិស័យ​វាយភណ្ឌ មាន​ចំណូល​មធ្យម​ប្រចាំខែ​ចាប់ពី១៤៧ដុល្លារ​ទៅ១៥៦ដុល្លារ។

ជា​ការគត់សម្គាល់​នៅ​រាល់​ឆ្នាំ​ដែលមាន​កិច្ចប្រជុំ​ស្ដីពី​ប្រាក់ខែ​គោល​កម្មករ​តែងតែមាន​បញ្ហា​មិន​ចុះសម្រុង​គ្នាច្រើន​រវាង​ភាគី​រដ្ឋាភិបាល GMAC និង សហជីព​ដែល​តំណាង​ឲ្យ​កម្មករ។ GMAC តែង​ព្រមានជារឿយៗថា អ្នកវិនិយោគ​និង​អ្នកបញ្ជា​ទិញ​អាច​បង្វែរ​ទិសដៅ​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​ព្រោះតែ​ការទាមទារ​ប្រាក់​ឈ្នួល​ច្រើន​ពី​សំណាក់​សហជីព។
ប៉ុន្តែ​សហជីព​ថា​ការទាមទារ​របស់ខ្លួន​ដើម្បី​ប្រយោជន៍​កម្មករ​ឲ្យ​ស្របទៅនឹង​តម្លៃ​ពលកម្ម​សមរម្យ​ដូច​បណ្ដាល​ប្រទេស​ផ្សេង​ក្នុង​តំបន់​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ