បទយកការណ៍

១​មករា​ទូរទស្សន៍គោរព​បទ​បញ្ជា​ក្រសួង​ព័ត៌មាន​ចាក់​ផ្សាយ វណ្ណ​កម្មខ្មែរ តែ​មាន​ការ​សង្ស័យ​ថា​បាន​តែ​ដំបូងៗ

សំឡេង ០៨:៣៤
ភាព​យន្ត​ខ្មែរ​ដែល​បាន​ចាក់​ផ្សាយ​ហើយ​នៅ​ចន្លោះ​ម៉ោង​មាស
ភាព​យន្ត​ខ្មែរ​ដែល​បាន​ចាក់​ផ្សាយ​ហើយ​នៅ​ចន្លោះ​ម៉ោង​មាស @អ៊ឹម ណាវិន

ទូរទស្សន៍​ក្នុង​ស្រុក បាន​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ពី​ម៉ោង៧ ដល់​ម៉ោង​៩​យប់ ចាប់​ពី​យប់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦ មក តាម​បញ្ជា​របស់​ក្រសួង​ព័ត៌មាន ឲ្យ​ឈប់​ផ្សាយ​ខ្សែ​ភាពយន្ត បរទេស។ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ថា បទ​បញ្ជា​នេះ​ត្រូវ​បាន​គោរព តែ​ពេល​ដំបូងៗ​នេះ​ទេ ពី​ព្រោះ គេបាន​ដឹង​ថា ឆ្លើយ​តប​វិធាន​ការ​របស់​ក្រសួងព័ត៌​មាន នេះ ទូរទស្សន៍​ខ្លះ មិន​ទាន់​មាន​វិធាន​ការជាក់​លាក់ ក្នុងការ ការ​ផលិត​ខ្សែ​ភាព​យន្ត ឬ​កម្មវិធី​ដោយ​ខ្លួន​ឯង ដើម្បី​ផ្សាយ​ជា​ទៀង​ទាត់​នៅឡើយ​ទេ។ តែ​យ៉ាង​ណា យើង​ចំា​មើល​ទំាង​អស់​គ្នា។ និយាយ​តែ ថ្ងៃទី១ ខែមករា ពេល​ដែល​ការ​កំណត់ របស់ ក្រសួង​ព័ត៌មាន​មក​ដល់ អ៊ឹម ណាវិន បាន​អង្គុយ​មើល​ទូរទស្សន៍​មួយ​ចំនួន ដើម្បី​ជម្រាបជូន លោក អ្នក នៅ​ក្នុង​កម្ម​វិធី​បទយកការណ៍​របស់​យើង នៅ​ពេល​នេះ។