ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​តាម​ដាន​សភាព​ការណ៍​ទទូច​ឲ្យ​មាន​ការ​ចូល​រួម​ផ្តល់​យោបល់​លើ​វិសោធនកម្ម​ច្បាប់ចរាចរណ៍

សំឡេង ១០:៥២
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

បន្ទាប់​ពី​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​អស់​រយៈ​ពេល​៧​ថ្ងៃ​មក មាន​ចំណុច​មួយ​ចំនួន​ត្រូវបាន​កត់​សម្គាល់​និង​លើក​ឡើង​ដោយ​ប៉ូលីស​ជាតិ​កាល​ពី​ម្សិល​មិញ ក្នុង​នោះ​មាន​ការ​ពិនិត្យឃើញ​ជាក់​ស្តែង​ថា​ចំនួន​គ្រោះ​ថ្នាក់​និង​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ។ក្រៅ​ពី​នេះ​ប៉ូលីស​ក៏​បាន​លើក​ឡើង​ពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍ រៀប​ចំ​តុ​មូល ការ​ពន្យល់ផ្សព្វ​ផ្សាយ​ច្បាប់​បន្ថែម​ទៀត​ដល់​ប្រជា​ពល​រដ្ឋ ការ​កំណត់​ស្តង់​ដា​កែ​ច្នៃ​យាន​យន្ត​ក្នុង​ស្រុក​និងការ​រិះ​រក​វិធី​ទប់​ស្កាត់​ល្បឿន​ឲ្យ​បាន​ជា​អតិបរមា​ជា​ដើម។