បទយកការណ៍

ដល់​ពេល​ពលរដ្ឋ​តាម​សហគមន៍​អាច​បង្កើត​វិទ្យុ​ផ្សាយ​សំឡេង​និង​ស្គាល់​ពី​តម្លៃ​ព័ត៌​មាន

សំឡេង ០៨:១៦
បន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ
បន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ @RFI

សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា បាន​កំពុង​សិក្សា​ស្វែង​យល់​ដើម្បី​បង្កើត​វិទ្យុសហគមន៍ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ភូមិ ឃុំ របស់​ខ្លួន។ សហគមន៍​អញ្ចាញ​រួង ក្នុងខេត្ត​កំពង់​ឆ្នាំង  សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ខេត្ត​រតន​គិរី បាន​កំពុង​ដាក់ពាក្យ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដើម្បី​សុំ​សិទ្ធ ផ្សាយ​វិទ្យុ​សហគមន៍​របស់​ខ្លួន គឺ​ជា​ឧទាហរណ៍ស្រាប់។ សកម្មភាព​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សម័យ​ឥឡូវ​សូម្បី​ពលរដ្ឋ នៅ​តាមតំបន់​ដាច់​ស្រយាល ក៍​បាន​យល់​ដឹង​ពី​ការ​បង្កើត​វិទ្យុ ការ​ផលិត​កម្ម​វិធី​វិទ្យុ ពិសេស​ពួកគាត់​បាន​ស្គាល់​ពី​តម្លៃ​របស់​ព័ត៌​មាន។