បទយកការណ៍

ឈប់បង់លុយនៅផ្លូវជាតិលេខ៤ ពលរដ្ឋនិងអ្នកបើកឡាន ខ្លះសាទរ ខ្លះទៀតមិនសប្បាយចិត្ត!

សំឡេង ០៨:១០
ប្រជា​ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​បញ្ជរ​បង់ប្រាក់​ សង្កាត់​កំបូល នៅថ្ងៃទី​១៥មករា២០១៦
ប្រជា​ពលរដ្ឋ​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​បញ្ជរ​បង់ប្រាក់​ សង្កាត់​កំបូល នៅថ្ងៃទី​១៥មករា២០១៦ @Heng Oudom

ចាប់ពី​ថ្ងៃទី​១៣​មករា វេលា​យប់​ម៉ោង​១២​អធ្រាត្រ​មក បញ្ជរ​បង់​ប្រាក់​ផ្លូវ​ជាតិ​លេខ​៤ លែង​​តម្រូវ​​ឲ្យ​បង់​លុយ​ទៀត​ហើយ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ពលរដ្ឋ​​ដែល​​រស់​​នៅ​​ទី​នោះ ខ្លះ​សាទរ​សប្បាយ​ចិត្ត ហើយ​អ្នក​បើក​ឡាន​ពេញ​ចិត្ត​ តែ​ខ្លះ​ទៀត​ មិន​​សប្បាយ​​ចិត្ត​​សោះ​។ មាន​អ្នក​ខ្លះ​គិត​ថា ផ្លូវ​ជាតិ​លេខ​៤​នេះ បើ​រដ្ឋ​កាន់​កាប់​គ្រប់​គ្រង​អាច​នឹង​ឆាប់​ខូច​ ដោយ​​សារ​តែ​ការ​មើល​ថែ​មិន​បាន​ដិត​ដល់​ដូច​ក្រុម​ហ៊ុន​ឯក​ជន។ រីឯ​ចំពោះ​​ការ​ប្រកាស​​ឈប់​​ឲ្យ​​បង់​​លុយ​លើ​ផ្លូវ​មួយ​ចំនួន​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្លះ គិត​ថា នេះ​ជា​ការ​ទាក់​ទាញ​​ប្រជា​ប្រិយ​​ភាព​​របស់​លោកនាយក​​រដ្ឋមន្ត្រី ដើម្បី​សន្លឹក​ឆ្នោត​របស់​បក្ស​ខ្លួន​តែ​ប៉ុណ្ណោះ!