អានតួអត្ថបទ
កម្ពជា

និយោជិក​​ទទួល​បាន​​ប្រាក់​​ឈ្នួល​​អប្បរមា​​១៤០​​ដុល្លារ​​តែ​​សហជីព​​នៅ​​មិន​​អស់​​ចិត្ត​

@siv channa
ដោយ៖ អេង គីមហុង
១៥ នាទី

នៅ​ទីបំផុត​​ទៅ​​ប្រាក់​​​ឈ្នួល​​អប្បរ​មា​រ​បស់​​និ​យោ​ជិ​ក​​ក្នុង​​វិស័យ​​កាត់ដេរ​​សំលៀក​បំពាក់​​និង​​ដេរ​ស្បែកជើង​​សម្រាប់​​ឆ្នាំ២០១៦​ទទួល​បាន​១៣៥ដុល្លារ​  ហើយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​​តម្រូវ​​ឲ្យ​​និយោជក​​ផ្ដល់​៥​ដុល្លារ​​បន្ថែម។ ​​សរុប​​ទទួល​បាន​១៤០ដុល្លារ​​ក្នុង​​មួយខែ។ ​ការឯកភាព​​លើ​​ប្រាក់​​ឈ្នួល​១៤០​ដុល្លារ​​នេះ​​ធ្វើ​ឡើង​​បន្ទាប់​​ពី​គណៈកម្មការ​​ប្រឹក្សា​​ការងារ​​បោះឆ្នោត​​ជា​សម្ងាត់​​លើ​​តួលេខ​​ចំនួន​​បី​​នៅ​​ថ្ងៃ​ទី​០​៨​ខែតុលា​នេះ​។ សហជីព​​តំណាង​​ឲ្យ​​កម្មករ​​នៅ​តែ​​​មិន​​​ពេញចិត្ត​​​និង​​ប្រកាន់​​ជំហរ​​ទាម​ទារ​​១៦០​ដុល្លារ​។ ​

ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ខែមករា​ឆ្នាំ២០១៦និ​យោ​ជិ​ក​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អ​ប្បរមា១៤០ដុល្លារ​ចំពោះ​ប្រាក់​ឈ្នួល​ថ្មី។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​ដឹងថា ប្រាក់​ឈ្នួល​អ​ប្បរមា១៤០ដុល្លារ​នេះ​មិន​ប៉ះពាល់​ដល់​ការវិនិយោគ​នៅ​កម្ពុជា​នោះទេ។តែ​ផ្ទុយទៅវិញ​វា​អាចជា​ការលើកទឹកចិត្ត​និង​ទាក់ទាញ​អ្នកវិនិយោគ​មក​កម្ពុជា​បន្ថែមទៀត​ព្រោះថា​កម្ពុជា​នៅតែមាន​ចំ​ណុ​ខ្លាំង។

 លោក​រដ្ឋមន្ត្រី​បន្ថែមថា ប្រាក់​ឈ្នួល១៤០ដុល្លារ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​មួយ ចំនួន​គឺ​កម្ពុជា​អាច​នាំមុខគេ​ក្នុងការ​ផ្ដល់ប្រាក់​ឈ្នួល​ដល់ក​ម្មករ។ លោក​ថា ប្រាក់​ឈ្នួល​១៤០​ដុល្លារ​នឹងធ្វើ​ឲ្យ​ជីវភាពរ​ស់រប​ស់កម្ម​ករ​ប្រសើរ​ជាង​មុន។ ប្រសើរ​ជាង​មុន​ដោយ​តែ​ប្រាក់​ឈ្នួល​១៤០ដុល្លារ​បូករួម​និង​ប្រាក់​អត្ថប្រយោជន៍​មាន​ស្រាប់​ដូចជា៖ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់១០​ដុល្លារ ប្រាក់​ធ្វើដំណើរ៧ដុល្លារ​​​និង​ប្រាក់​អតីតភាព២ដុល្លារ។
ដូច្នេះ​​ក្នុង​មួយខែ​​កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បរមាច​ន្លោះ១៥៧ទៅ១៦៨ដុល្លារ។

​​​​លោក ណា​ង សុធី អនុប្រធាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​ភាគី​តំណាង​និយោជក​លើក​ឡើងថា តួលេខ១៣៥ដុល្លារ​នេះ​គឺជា​ចំនួន​មួយ​ដែល​ថៅកែ​រោងចក្រ​ទទួលយកបាន​ដោយ​សារ​សំណើ​របស់​និយោជក​ស្នើ១៣៣.៤៨​​​​ឡើង៤ភាគរយ​បើ​ប្រៀប​ធៀប​ជាមួយនិង​សំណើរ​របស់​រដ្ឋាភិបាល១៣៥ដុល្លារ​ដែល​ចំនួន​នេះ​មានការ​កើនឡើង​តែមួយ​ដុល្លារ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត​ក៏ដោយ​សារ​តែមាន​ការសិក្សា​ដោយ​លក្ខខណ្ឌ​បច្ចេកទេស​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ដែលមាន​ការគាំទ្រ​ពី​អង្គការ​ពលកម្មអន្តរជាតិILO។

ទោះបី​រដ្ឋាភិបាល​និង​និយោជក​មានការ​ឯកភាព​យ៉ាង​ក៏ដោយ​តែ​ជំហរ​របស់​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​នៅតែ​ចង់បាន​ប្រាក់​ឈ្នួល​អ​ប្បរមា១៦០ដុល្លារ។ លោក អាត់ ធន់ ដែល​បាន​ចូលរួម​បោះឆ្នោត​ជាសម្ងាត់​ឲ្យ​ដឹងថា ក្រុម​សហជីព​នឹង​ជួបប្រជុំគ្នា​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថា​នឹងធ្វើ​អ្វី​បន្តទៀត។ តាម​ការប៉ាន់ស្មាន​លោក​ថា មាន​កម្មករ​យ៉ាងតិច​ក៏៦០ភាគរយ​មិន​ពេញចិត្ត​ចំពោះ​ប្រាក់​ឈ្នួល​អ​ប្បរមា​១៤០ដុល្លារនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ