ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​នៃ​ការ​បង្រ្កាប​បាតុករ​នៅ​ផ្លូវ​វេង​ស្រេង​នៅ​តែ​ស្ថិត​ក្នុង​ការ​ចង​ចាំ

សំឡេង ០៩:០៧
©ស្រី សុភ័ក្ត្រ

ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៦​នេះ គឺ​ជា​ខួប​២​ឆ្នាំ​គត់ នៃ​ព្រឹត្តិការណ៍​វាយ​បង្រ្កាប​របស់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ក្រុម​បាតុករ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​តាម​ផ្លូវ​វេង​ស្រេង និង​នៅ​មុខ​រោង​ចក្រ​យាក់​ជីង​ក្នុង​ក្រុង​ភ្នំពេញ។ កាល​ណោះ កម្មករ​៤​នាក់​បាន​ស្លាប់, ម្នាក់​បាន​បាត់​ខ្លួន​ជា​រៀងរហូត និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស។ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​កាល​ពី​២​ឆ្នាំ​មុន, នៅ​ថ្ងៃអាទិត្យ​នេះ  សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ទាំង​អស់ នឹង​ជួប​ជុំ​គ្នា ដើម្បី​រម្លឹក​វិញ្ញាណ​ក្ខន្ធ​របស់​ជនរង​គ្រោះ និង​អំពាវ​នាវ​រក​យុត្តិធម៌ ខណៈ​មន្រ្តី​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​បាន​ទំលាក់​ការទទួល​ខុស​ត្រូវ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។