ក្រសួងអប់រំនឹងដាក់ឲ្យដំណើរការក្លឹបសិក្សាគណិតវិទ្យានិងវិទ្យាសាស្ត្រនៅគ្រប់កំរិត
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងអប់រំយុវជននិងកីឡាត្រៀមដាក់ឲ្យដំណើរការនាពេលឆាប់ៗនេះ នូវក្លឹបសិក្សាគណិតវិទ្យានិងវិទ្យាសាស្ត្រ នៅគ្រប់កំរិតថ្នាក់សិក្សាទាំងអស់នៅទូទាំងប្រទេស។ ក្នុងនោះក្រសួងអប់រំនឹងស្នើទៅអាជ្ញាធរ ខេត្ត ក្រុង ជួយឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ និង ក្រុមនិស្សិតស្ម័គ្រចិត្ត។ ការដាក់ឲ្យដំណើរការក្លឹបសិក្សាថ្មីនេះ ដើម្បីជំនួយស្មារតីសម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាឬបាក់ឌុប។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ប្រាប់វិទ្យុបារាំងថា ក្លឹបសិក្សាថ្មីនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឲ្យសិស្សចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាគណិតវិទ្យានិងវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបតំរូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។ សូមស្ដាប់ប្រសាសន៍លោក ហង់ ជួនណារ៉ុន