ភ្ញៀវប្រចាំថ្ងៃ
លោក វ៉ាត់ ចំរើន៖ ព្រឹត្តិការណ៍ Ultra Trail Angkor 2016 ចំណេញដល់វិស័យកីឡានិងទេសចរណ៍កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣៧
នៅថ្ងៃទី២៣និង២៤ខែមករានេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយបំផុត Ultra Trail Angkor 2016 នៅលើទឹកដីអង្គរក្នុងខេត្តសៀមរាប។ ដោយសារតែនេះគឺជាការរៀបចំលើកទី១ កម្ពុជាជួបបញ្ហាប្រឈម និងការលំបាកមួយចំនួន ទាក់ទងនឹងបញ្ហាបច្ចេកទេស ក៏ដូចជាសុវត្ថិភាពសម្រាប់អត្តពលិក។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ Ultra Trail Angkor 2016 នឹងផ្ដល់ផលចំណេញច្រើនដល់វិស័យកីឡា និងវិស័យទេសចរណ៍កម្ពុជា។