កម្ពុជា

Vibe Radio 94.5 វិទ្យុ​ថ្មី​សម្រាប់​យុវវ័យ​ខ្មែរ!

Vibe Radio 94.5 វិទ្យុ​ថ្មី​សម្រាប់​យុវវ័យ​ខ្មែរ!
Vibe Radio 94.5 វិទ្យុ​ថ្មី​សម្រាប់​យុវវ័យ​ខ្មែរ! @HENG Oudom

វិទ្យុ​វាយប៍ Vibe Radio FM 94.5 Mhz បាន​សម្ពោធ​ជាផ្លូវការ​នៅថ្ងៃនេះ ដោយ​មាន​តំណាង​ពី​ស្ថានទូបារាំង និង​ក្រសួង​ព័ត៌មានកម្ពុជា។ នេះ​គឺ​ជា​វិទ្យុ​ទី១ ដែល​សហការ​បង្កើតឡើង​​ដោយ​ ​ក្រុម​ហ៊ុន​ឯកជន​របស់​បារាំង​និង​របស់​ខ្មែរ​។ គោល​ដៅ​ធំ​​របស់​ Vibe Radio គឺ​ផ្តល់​ព័ត៌មាន ​​ការអប់រំ ​ការ​​កម្សាន្តសប្បាយ​បែប​លក្ខណៈ​ថ្លៃថ្នូរ​និង​សម្បូរបែប​ សម្រាប់​យុវជន​ខ្មែរ​។

ផ្សាយពាណិជ្ជកម្ម

វិទ្យុ​ថ្មី​នេះ បានត្រូវ​​សហការ​បង្កើត​ឡើង​ដោយ ក្រុម​ហ៊ុន​LVMG ដែល​មាន​វិទ្យុ​វាយោ និង​ក្រុម​ហ៊ុន ​Lagardère Active។ ឈ្មោះ​ថា Vibe Radio  ត្រូវ​បាន​គេទទួល​ស្គាល់​ច្រើន​នៅ​សហគមន៍​​​អឺរ៉ុប និង​អាហ្រ្វិក​ខាង​ត្បួង ជា​ពិសេស​គឺ​ចំពោះ​​យុវជន​ដែល​និយម​ការ​កម្សាន្ត​សប្បាយ​ តាមរយៈ​ការ​ស្តាប់​តន្ត្រីជាតិ​និង​អន្តរជាតិ។ សូម​ជ្រាប​ថា ក្រុម​ហ៊ុន ​Lagardère Active ជា​ក្រុម​ហ៊ុន​​ប្រព័ន្ធ​ផ្សព្វផ្សាយបារាំង​​ដ៏​ល្បី​នៅ​អឺរ៉ុបនិងអាហ្រ្វិកខាង​ត្បូង ដែល​មាន​វិទ្យុ​ចំនួន​២៤ ហើយ​ផ្សាយ​នៅ​១០ប្រទេស​លើពិភពលោក ហើយ​មាន​មនុស្សប្រមាណ​​២៣លាន​នាក់​នៅក្នុង​ពិភពលោក​ដែល​ស្តាប់​វិទ្យុ​នេះ ជារៀង​រាល់ថ្ងៃ​​។​

ចំពោះ​ការ​ផ្សាយ​នៅ​កម្ពុជា​ វិទ្យុ​វាយប៍ Vibe Radio ​ FM 94.5 Mhz ផ្សាយ​១៧ម៉ោង​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង​៦ព្រឹក​ដល់​ម៉ោង​១១យប់។ កម្មវិធី​ផ្សាយជាទូទៅ​ គឺផ្តោត​តែទៅលើ​យុវជន​ ដែល​ធ្វើ​ឲ្យ​ពួក​គេទទួល​បាន​​ការ​អប់រំ ព័ត៌មាន​​ និងភាព​សប្បាយ​បែប​ថ្លៃថ្នូរ​។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​តំណាងក្រុម​ហ៊ុន​ LVMG និង​ក្រុម​ហ៊ុន ​Lagardère Active។

ជា​អធិបតី​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ជាផ្លូវការ​របស់​វិទ្យុ​វាយប៍ Vibe Radio នេះ ឯកអគ្គរដ្ឋទូត​បារាំង លោក Jean Claude Poimbœuf  បាន​គូស​បញ្ជាក់​យ៉ាង​វិជ្ជមាន​ថា វិទ្យុ​នេះ​នឹង​ផ្តល់​នូវ​ការ​សប្បាយ និង​អ្វី​ថ្មីៗ​សម្រាប់​យុវជន​ខ្មែរ ដែល​ពួក​គេ​មាន​ចំនួន​ច្រើន​លើសលុប​នៅក្នុង​ចំណោម​ពលរដ្ឋ​សរុប។

ចំណែក លោក ជា​ ច័ន្ទបរិបូរណ៍ រដ្ឋលេខា​ធិការ​ក្រសួងព័ត៌មាន បាន​រម្លឹក​អ្ន​កចូលរួម​និង​អ្នក​កាសែត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​បាន​ចូលរួម​យ៉ាង​សំខាន់​សម្រាប់​ការ​វិវត្តន៍​របស់​សង្គម​។ លោកថា បើ​ការ​ផ្សាយ​ទៅល្អ គឺ​ចូលរួម​​អភិវឌ្ឍ​ជាតិ តែ​មិន​ផ្សាយ​ឲ្យ​សម​ស្រប​ទេ គឺអាច​​ធ្វើ​ឲ្យ​ប្រទេស​ជួប​កុលយុគ ​បាន​ផង​ដែរ​។ ចំពោះលោក ជា​ ច័ន្ទបរិបូរណ៍ ការ​ផ្សាយ​វិទ្យុ គឺត្រូវ​ឲ្យ​មាន​ភាព​ប្រាកដ​និយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI