កម្ពុជា-ធម្មជាតិ

ខេត្ត​មួយ​ចំនួន​កំពុង​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង

ទិដ្ឋភាពទឹកជំនន់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ
ទិដ្ឋភាពទឹកជំនន់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ RFI/Siv Channa

ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេសកម្ពុជា កំពុង​រង​ការ​ជន់​លិច​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង ។ ហើយ​ខេត្ត​ទៀត​ខ្លះ​ត្រូវ​បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ខណៈ​ដែល​ខេត្ត​មួយ​ចំនួនកំពុង​ប្រឈម​និង​រង​គ្រោះ​ដោយ​សារ​ទឹក​ភ្លៀង​នោះ គឺ​កំពស់​ទឹក​ទន្លេមេគង្គ ឯណេះ​វិញមិន​បាន​ចោទ​ជា​បញ្ហា​ទេ។

ផ្សាយពាណិជ្ជកម្ម

ខេត្ត​ដែល កំពុង​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹក​ភ្លៀង​គឺ​មាន​ឧត្តរមានជ័យ​និង​ត្បូងឃ្មុំ។ សម្រាប់​ឧត្តរ​មាន​ជ័យ​ទឹក​នឹង​ហូរ​ធ្លាក់​ប៉ះ​ពាល់​ដល់​ខេត្ត​សៀមរាប​ ​មួយ​ផ្នែក​ទៀតហូរ​ចាក់​ទៅ​ខេត្ត​បន្ទាយ​មានជ័យ។ រីឯ​ខេត្ត​ដែល កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​នោះរួម​មានៈ ខេត្តព្រៃវែង ស្វាយរៀង ហើយ កំពង់ធំ ព្រះវិហារ នឹង​រង​ជំនន់​ហូរ​ចេញ​ពី​ទឹកស្ទឹង​សែន ​។ ចំពោះ​ខេត្ត​ទាំង​នេះ​ងាយ​នឹង​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ក្នុង​ពេល​ដ៏​ខ្លី​មុខខាង​ប្រសិន​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​កំហុគ​ដូច្នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ចាន់ យុត្ថា អ្នកនាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម។

លោក​បន្ថែម​ថា កំម្ពស់​ទឹក​ភ្លៀង​នៅ​ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​កម្ពស់​ទឹក​មាន​រហូត​ដល់​ទៅ​៨​ម៉ែត្រ។ ប្រឈម​បញ្ហា​នេះ​ក្រសួងធនធាន​ទឹក​កំពុង​បង្វែ​ទឹក​ឲ្យ​ធ្លាក់​ចូល​បឹង​ទន្លេសាប​នឹង​មួយ​ផ្នែក​ទៀត​បង្វែរ​ឲ្យ​ធ្លាក់​ទៅអាង​ត្រពាំងថ្ម​ស្ថិត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ខណៈ​ដែល​ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈមនិង​រង​ការ​ជន់​លិច​ពី​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ដូច្នេះ ផ្ទុយ​មក​វិញ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ស្ថិតនៅ​ក្នុង​កម្រិត​មួយ​ធម្មតា​ដោយ​​គ្មាន​ការ​ព្រួយ​បារម្ភ។  

បើ​តាម​សេចក្ដី​រាយការណ៍​នានា​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២២ កញ្ញា នេះ ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​​ច្រើន​ជាប់ៗ​គ្នា​បាន​បណ្ដាល​ឲ្យ​ខេត្ត​ត្បូង​ឃ្មុំ​រង​ការ​ជន់​លិច​បួន​កន្លែង១- ទំនប់ជីតុក​ទឹក​បាន​ហូរ​កាត់​លើ​ខ្នង​ទំនប់​កំម្ពស់ពី ០,១ ទៅ ០,៣ ម៉ែត្រ ចំនួន ០៣ កន្លែង សរុបប្រវែង ៣៥០ ម៉ែត្រ។ ២- ហូរ​កាត់​លើ​ផ្លូវ​ជាតិ​លេខ​៧​ប្រវែង ៣៥០ ម៉ែត្រ ទី។ ៣-ត្រង់​ចំណុច​ភូមិ​ជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រវែង ៣០០ ម៉ែត្រ។ ទី៤-ត្រង់​ចំណុច​ភូមិ​ទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រវែង ២០០ ម៉ែត្រ ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI