អ្នក​នយោបាយ​ខ្មែរ​យល់​ចិត្ត​គ្នា​បាន​តែ​មួយ​ពេល​ខ្លី!​

សំឡេង ០៤:០៥
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។ RFI/ Siv Channa

ទំនាក់​ទំនង​ល្អ​របស់​គណបក្ស​គូ​ប្រជែង​ធំ​ទាំងពីរ​នៅ​កម្ពុជា ​ដែល​កើត​ឡើងតា​ម​រយៈ​វប្បធម៌​សន្ទនា​កំពុង​តែ​ជួប​ភាព​រង្គោះ​រង្គើ។ ​មុន​នេះ​ គេ​បាន​លឺស​ង្គ្រាម​ពាក្យ​សម្ដី​ដែល​បាញ់ផ្លោង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ឥឡូវ​នេះ​ ភាព​តាន​តឹង​នយោបាយ​កើន​ឡើងកា​ន់​តែ​ខ្លាំង​ នៅ​ពេល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ​មែន​ទែន​ទៅ​ នេះ​មិន​មែន​ជា​រឿង​ប្លែក​ទេ​សម្រាប់​ឆាក​នយោបាយ​កម្ពុជា។​ កន្លង​មក ​ទំនាក់ទំនង​ល្អ​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​ តែង​តែ​បែក​បាក់​គ្នា​ទៅ​វិញ ​បន្ទាប់​ពីយល់​ចិត្ត​គ្នា​មិន​បាន​រយៈ​ពេល​ប៉ុន្មាន​ផង​នោះ។ ​តើ​​ហេតុ​អ្វី​បាន​ជា​ដូច្នេះ?​ សូម​ស្ដាប់​បទ​វិភាគ​របស់​អ៊ឹម រចនា៖​