អានតួអត្ថបទ
មហោស្រពភាពយន្ត

កុន​ខ្មែរ​​ដាក់​​បញ្ចាំង​​នៅ​​មហោស្រព​ភាពយន្ត​​អន្តរជាតិ

កុនខ្មែរ​មានចំណងជើង​ថា ​រំឭកពី​ឳពុកខ្ញុំ​ ដែលដឹក​នាំថត​ដោយលោក​ ហ្គីយ៉ូម សួន​ (Guillaume Suon)​
កុនខ្មែរ​មានចំណងជើង​ថា ​រំឭកពី​ឳពុកខ្ញុំ​ ដែលដឹក​នាំថត​ដោយលោក​ ហ្គីយ៉ូម សួន​ (Guillaume Suon)​ ©សេង​ ឌីណា
ដោយ៖ សេង ឌីណា
២០ នាទី

នៅ​ក្នុង​មហោស្រព​ភាពយន្តអន្តរជាតិ នៅ​ទីក្រុង​កាន​ឆ្នាំនេះ នឹង​មាន​ដាក់​បញ្ចាំង​កុន​ឯកសារ​មួយ​របស់​ខ្មែរ គឺ​កុន​មាន​ចំណង​ជើងថា រំឭក​អំពី​ឳពុក​របស់​ខ្ញុំ ដែល​ដឹកនាំ​ថត​ដោយ​លោក Guillaume Suon ។ សេង ឌីណា បាន​ជួប​សម្ភាស​ជាមួយលោក Guillaume Suon ក៏កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​កាន​​នោះដែរ។

ផ្សាយពាណិជ្ជកម្ម

បទយកការណ៍​របស់​ សេង​ ឌីណា​ ពីទីក្រុងកាន

 រឿង រំឭកពីឳពុកខ្ញុំ រៀបរាប់​អំពី​ការ​ព្យាយាម​របស់​លោកស្រី​ភឹង ស៊ុនថារី ក្នុងការ​ស្វែងរក​ការពិត ជុំវិញ​ការស្លាប់​របស់​ឳពុក​របស់​លោក​ស្រី គឺ​លោក​អតីត​សាស្រ្តាចារ្យ ភឹង តុន។ តាមរយៈ​ឯកសារ និង​រូបថត​ នៅគុក​ទួលស្លែង លោកស្រី​​ស៊ុនថារី បាន​ដឹង​ត្រឹមតែ​ថា ឳពុក​លោកស្រី​ត្រូវបាន​គេ​ចាប់​យក​ទៅ​ដាក់​ក្នុង​គុក​ទួលស្លែង ដោយ​មាន​ពាក់​លេខ​ ១៧ ជា​សម្គាល់។ ក៏ប៉ុន្តែ ឳពុក​លោកស្រី​ស្លាប់​នៅថ្ងៃណា? ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ទារុណកម្ម? សាកសព​កប់​នៅ​ឯណា? គឺ​ជា​សំណួរ​ដែល​លោកស្រី​ព្យាយាម​ស្វែង​រក​ចម្លើយ។

 
លោកស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​សំណុំរឿង​កាត់ទោស ឌុច អតីត​មេគុក​ទួលស្លែង។ នៅ​ក្នុង​សវនាការ លោកស្រី​បាន​ឈ្លេច​សួរ​ឌុច ពី​រឿង​ឳពុក​លោកស្រី។ ក៏ប៉ុន្តែ អ្វី​​ដែល​ឌុច​ឆ្លើយ ភាគច្រើនគឺ “ខ្ញុំ​មិនបានដឹង” ...
រឿង រំឭកពីឳពុកខ្ញុំ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ក្នុង​ផ្សារ​ភាពយន្ត នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ ទីក្រុង​កាន (Cannes) នៅ​ថ្ងៃ​ទី២០ ឧសភា ២០១០ ខាងមុខ។ លោក​ហ្គីយ៉ូម សួន ដែល​ជា​អ្នក​ថត​ភាពយន្តនេះ ត្រូវបាន​ជ្រើសរើស​ឲ្យចូល​ក្នុង​គណៈប្រតិភូ​មួយក្រុម​របស់​Pavillon​ les cinémas du monde​ដែលមាន​សមិទ្ធិករ​ភាពយន្ត​ចំនួន១២រូប​មកពី​បណ្តា​ប្រទេស​នានាដែលវិស័យភាពយន្ត​​មិនសូវ​រីកចម្រើន។​

ឆ្លៀត​យក​​ឱកាស​មហោស្រព​ភាពយន្ត​អន្តរជាតិ​ដ៏ល្បីល្បាញ ដែល​ចូលរួម​ដោយ​អ្នកជំនាញ​អាជីព​ខាង​ភាពយន្ត​ល្បីៗ​នេះ លោក​ហ្គីយ៉ូម សួន គ្រោង​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ឯកសារ រំឭកពី​ឳពុក​ខ្ញុំ​ ឲ្យ​បាន​ច្រើន​បំផុត តាមតែអាចធ្វើ​ទៅបាន។
លោក​ហ្គីយ៉ូម សួន ក៏​បាន​ប្រាប់​​ឲ្យដឹង​ផងដែរថា ក្រៅ​ពី​កុន​ឯកសារ ដែល​និយាយ​ពី​ប្រវត្តិសាស្រ្ត លោក រួមជាមួយ​នឹង​មជ្ឈមណ្ឌល​បូផាណា ក៏​មាន​គម្រោង​ថតកុន ដែល​និយាយ​ពី​សង្គម​ខ្មែរ នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ