បទយកការណ៍

យុវជន​ខ្មែរ​បាន​ទៅ​អាហ្រិ្វក​ខាង​ត្បូង​ក្នុង​ឱកាស​​ប្រកួត​បាល់ទាត់​ពិភពលោក

សំឡេង ០៧:៣២
យុវជន​៨​រូប​(កណ្តា) ដែល​ត្រូវទៅ​ចូលរួម​ការ​ប្រកូត​កីឡា​បាល់ទាត់​នៅ​អាហ្វ្រិក​ខាង​ត្បូង
យុវជន​៨​រូប​(កណ្តា) ដែល​ត្រូវទៅ​ចូលរួម​ការ​ប្រកូត​កីឡា​បាល់ទាត់​នៅ​អាហ្វ្រិក​ខាង​ត្បូង © សុវណ្ណារ៉ា
ដោយ៖ ញឹម សុផល
១១ នាទី

យុវជន​យុវនារី​វ័យក្មេង​កម្ពុជា​ ចំនួន​ប្រាំបី​នាក់​នឹង​ចាកចេញ​ពី​មាតុភូមិ​របស់ខ្លួន​នៅ​ខែក្រោយ​ដើម្បី ​ចូលរួម​ប្រកួត​កីឡា​បាល់ទាត់​នៃ​ក្តីសង្ឃឹម​ជាមួយ​នឹង​យុវជន​នៃ​ប្រទេស​ ផ្សេងទៀត​នៅ​ប្រទេស​អាហ្រិ្វក​ខាងត្បូង។ យុវជន​ដែល​មកពី​តំបន់​ដាច់ស្រយាល​នៃ​ ខេត្ត​បាត់ដំបង​តំបន់​រងគ្រោះ​គ្រាប់មីន​និង​ គ្រាប់ផ្ទុះទាំងនេះ​ត្រូវបាន​​ ជ្រើសរើសដោយ​អង្គការ​ស្មារតី​នៃ​អ្នកកីឡាក្រោម ​ការ​​គាំទ្រ​ពី​សំណាក់​​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។