នៅពេល​យុវជនខ្មែរ​ពាក់ក្រវិល​

សំឡេង ០៦:៤១
នៅពេល​យុវជនខ្មែរ​ពាក់ក្រវិល​
នៅពេល​យុវជនខ្មែរ​ពាក់ក្រវិល​ ©​ លាង​ ដឺលុច

យុវជន​កម្ពុជា​មួយ​ចំនួន​បាន​តុបតែង​ខ្លួន​លើក​សំរស់​របស់​ខ្លួន​តាម​រយៈ​ការ​ចោះ​ត្រចៀក​ពាក់​ក្រវិល​ដូច​យុវតី​ដែរ។ សម្រាប់​ពួក​គេ នេះ​គឺ​ជា​របៀប​នៃ​ការ​តែង​ខ្លួន​យ៉ាង​ទាន់​សម័យ​របស់​ពួក​គេ។ ប៉ុន្តែ​បញ្ហា​ចំនួន​ពីរ​បាន​កើតឡើង​នៅ​ពេល​ពួកគេ​ជា​បុរស​តែ​ត្រូវ​ពាក់​ក្រវិល​ដែល​សង្គម​ខ្មែរ​មិន​ដែល​មាន​ពី​មុន​មក។ ទី​មួយ​គឺ​សំពាធ​ពី​សង្គម​មនុស្ស​ចាស់ និង​គ្រួសារ​របស់​ពួកគេ​ដោយ​ផ្ទាល់ ដែល​ជំទាស់​នឹង​ការ​តែង​ខ្លួន​យ៉ាង​ដូច្នេះ និង​ទី២ ការ​តែង​ខ្លួន​ខ្លាំង​ជ្រុល​នេះ​អាច​ជា​ចលករ​មួយ​ដែល​អាច​នាំ​ពួក​គេ​បាត់បង់​ភាព​រឹងមាំ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ។